ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ជិះឡានក្រុងធ្វើដំណើរពេលយប់ លុះមកដល់គោលដៅ មិនឃើញចុះ លុះ​អ្នកបើកបរទៅដាស់ ទើបដឹងថាស្លា.ប់​

1 ម៉ោង មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ៖ មានករណីបុរសម្នាក់ស្លាប់នៅ​លើរថយន្តក្រុង​របស់​ក្រុមហ៊ុន​មួយ ​ដឹក​អ្នកដំណើរ​ពេល​យប់​ ចេញពី​រាជធានី​ភ្នំពេញ​មក​ដល់​គោលដៅ​បេន​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ូ​លី​ស និង​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៦​ ។

ជន​រង​គ្រោះ​ដែល​ជិះ​រថយន្តក្រុង​ធ្វើ​ដំណើ​រ អង្គុយ​ស្លាប់​បាត់បង់​ជីវិត​នៅ​លើរថយន្តក្រុង​ឈ្មោះ​សូ ដេ​ត​ភេទ​ប្រុស
អា​យុះ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពុរ សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

តាម​ការ​រៀបរាប់​ពី​​អ្នកបើកបររថយន្តក្រុង​ឈ្មោះ​ហ៊ុន ចាន់​រិ​ទ្ធ បាន​ឲ្យ​ដឹង​ថា បុរស​ដែល​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ដោយ​ជិះរថយន្តក្រុង​នៅ​ពេល​យប់​ចេញពី​ភ្នំ​ពេញ​ ដោយ​មិន​មាន​កើតហេតុការណ៍​ណាមួយភ្ញាក់ផ្អើល​ ​ឬ​ស្រែក​ឲ្យ​អ្នក​រួម​ដំណើរ​បានដឹង​នោះ​ទេ ។

អ្នកបើកបរ​រថយន្ត​បាន​បញ្ចា​ក់ថា នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​គោលដៅ​បេន​រថយន្តក្រុង ក្រុង​សំរោង​ ខ​ណះ​នោះ​អ្នកដំណើរ​បាន​នាំគ្នា​ចុះ​ទៅ​តាម​លំនៅ​ឋាន​រៀង​ៗ​ខ្លួនអស់ ។ ​ដោយឡែក​ជន​រងគ្រោះ​មិនឃើញ​ចុះ ​គាត់​ក៏​​បាន​ទៅ​ដាស់​ឲ្យ​ចុះ​ ទើបដឹងថា ជនរងគ្រោះ​អង្គុយ​ស្លាប់​នៅ​លើ​រថយន្ត ​គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថ​កិច្ច​ឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ​ ។

សមត្ត​កិច្ចបាន​ឲ្យ​ដឹង​ថា ក្រោយពី​បាន​ធ្វើ​​កោសល្យវិច្ច័យ​រួច ជន​រង​គ្រោះមិន​មាន​ស្នាក​ស្នាមអ្វី​នោះ​ទេ សមត្ត​កិច្ចបាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​គាំងបេះដូង​ស្លាប់​បាត់បង់​ជីវិត ។ សពជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​បងប្អូន​ប្រពន្ធ​កូន​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕​