រាជធានីភ្នំពេញ ៖ ជនជាតិចិនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្ត និងស្លាកលេខរថយន្ត ចំនួន៦ករណីផ្សេងគ្នា ។
ជនសង្ស័យរូបនោះ ៖
១-ជនសង្ស័យឈ្មោះ FEI YIYUAN ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BAILY2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ររាជធានីភ្នំពញ។
២-ជនសង្ស័យឈ្មោះ XUE XITAO ភេទប្រុស អាយុ ៣៤ឆ្នាំ ជាជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BALY 2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
និង៣-ជនសង្ស័យឈ្មោះ QIAN XIQIANG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BAI LY 2 ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចរថយន្ត និងផ្លាកលេខរថយន្ត ។
លោកវរសេនីយ៍ទោ ម៉ម សាវន បានឲ្យដឹងទៀតថា ក្រុមជនសង្ស័យ បានប្រព្រឹត្តបទល្មើសចំនួន ៦ករណី រួមមាន ៖
១៖ លួចរថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ APO.K66 នៅចំណុច អគារខុនដូរ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២៣៖៣០នាទីយប់។ ជនរងគ្រោះឈ្មោះ SOUKSANKPIASOU ជនជាតិទ្បាវ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ សា្នក់ខុនដូ៣១១៧ ជាន់ទី ១៦ ។
២៖ លួចរថយន្តម៉ាក LEXUS LM350 ពណ៌ខ្មៅ ពាក់ស្លាកលេខ H.Z.8998 នៅចំណុច អគារខុនដូរ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២៣៖៤៤ នាទីយប់។ ជនរងគ្រោះ (មិនស្គាល់អត្តសញ្ញា) បានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
៣៖ លួចរថយន្តម៉ាក GAC NG8 ពណ៌សរ ពាក់ស្លាកលេខ 2CI-3521 នៅចំណុច បុរី ប៉េងហួត គម្រោងអេកូសាន់រ៉ាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភំពេញ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ។
៤៖ លួចផ្លាកលេខរថយន្ត លេខភ្នំពេញ ២M-២១៤៩ នៅចំណុចមុខឃ្លាំងក្នុងបរិវេណបុរីមង្គល់ថ្មី ភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣០នាទីព្រឹក ។
៥៖ លួចផ្លាកលេខរថយន្ត លេខភ្នំពេញ ២W-៤០១៦ នៅចំណុចមុខផ្ទះលេខ៤៩៧ ផ្លូវលំ ភូមិកោះតេជោ២ សង្កាត់គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២០និង៣០នាទីយប់ ។
និង៦៖ លួចផ្លាកលេខរថយន្ត លេខភ្នំពេញ ២CH-៦៣០០ នៅចំណុចមុភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី០៦ឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០៖០០នាទីព្រឹក។ ជនរងគ្រោះ ស៊ុយ ឌីណា ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកសម្ភារៈ រួមមាន ៖ រថយន្តចំនួន០១គ្រឿង ម៉ាក់ PUIR ពណ៍ទឹកមាស សា្លកលេខភ្នំពេញ ២BC-៨៥០៨ ឆាំ្ន២០០៩ (ជាមធ្យោបាយធ្វើសកម្មភាព) សម្ភារៈមួយចំនួនទាក់ទងនឹងកម្មភាពលួច និងផ្លាកលេខចំនួន ១០ សន្លឹក ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕



ចែករំលែកព័តមាននេះ