ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តស្ទឹងត្រែង បំភ្លឺជុំវិញការបារម្ភរបស់ពលរដ្ឋរឿងគម្រោងសាងសង់ផ្លូវ ហាក់ដូចជាតូចជាងមុន​

1 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ៦៤ ក្នុងក្រុងស្ទឹងត្រែង បានសម្តែងមន្ទិលសង្ស័យ និងខ្វែងគំនិតគ្នាជុំវិញការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះ​ទឹកកខ្វក់ និងការកែលំអផ្លូវ ដោយពួកគាត់យល់ថា ការសាងសង់នេះ ធ្វើឱ្យទំហំផ្លូវហាក់រួមតូចជាងមុន…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ៦៤ ក្នុងក្រុងស្ទឹងត្រែង បានសម្តែងមន្ទិលសង្ស័យ និងខ្វែងគំនិតគ្នាជុំវិញការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះ​ទឹកកខ្វក់ និងការកែលំអផ្លូវ ដោយពួកគាត់យល់ថា ការសាងសង់នេះ ធ្វើឱ្យទំហំផ្លូវហាក់រួមតូចជាងមុន ជាពិសេស នៅចំណុចកងចក្រ ។ ​

​ពលរដ្ឋបានលើកឡើងថា ពួកគាត់បានសហការរុះរើសំយ៉ាប​ផ្ទះតាមការណែនាំរបស់អាជ្ញាធរ ដើម្បីបើកផ្លូវ ប៉ុន្តែនៅពេលចាប់ផ្តើមជីកដាក់ប្រព័ន្ធលូ ពួកគាត់សង្កេតឃើញថា មានសល់ដីចំណីផ្លូវនៅទំនេរច្រើន ដែលធ្វើឱ្យពួកគាត់មានអារម្មណ៍ថា ការរុះរើសំយ៉ាប​ផ្ទះកន្លងមក ហាក់មានភាពលើសលប់ និងប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ។ ទន្ទឹមនឹងនោះ ពួកគាត់ក៏បានដាក់សំណួរថា ហេតុអ្វីបានជាផ្លូវនៅចំណុចកងចក្រ មើលទៅហាក់តូច​ចង្អៀត ខណៈដីចំណីផ្លូវនៅសល់ធំទូលាយ ។ ​

​ឆ្លើយតបនឹងការលើកឡើងនេះ លោក លី មីនា អភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថា មាន​ប្រសាសន៍ថា ការរៀបចំស្ដាប់ធ្នាប់នោះ ជារួមយើងមានច្បាប់ស្ដីពីការប្រើប្រាស់ផ្លូវថ្នល់ច្បាប់ស្ដីពីការរៀបចំសណ្តាប់ធ្នាប់រួច​ហើយ ប៉ុន្តែកន្លងមក ប្រជាពលរដ្ឋរបស់យើងបានប្រើ​ប្រាស់ចំណីផ្លូវ ឬក៏ឈានទៅដល់ទ្រូងផ្លូវក្នុងការយកមកធ្វើអាជីវកម្ម​ផ្សេងៗ ដូចជាលក់ដូរ តូបរោងរៀនសំយ៉ាប ។ល។ ដែលនេះផ្ទុយពីច្បាប់ភូមិបាលផង ច្បាប់ផ្លូវថ្នល់ផង និងច្បាប់សណ្ដាប់ធ្នាប់សាធារណៈ ហើយក្នុងន័យនេះ ក្នុងនាមអាជ្ញាធរ ទី១-យើងត្រូវគិតទៅលើផ្លូវអាទិភាពមួយចំនួន ដែលត្រូវដោះស្រាយជាបន្ត​បន្ទាប់ ។ ទី​២-គឺយើងអនុវត្តភាពជាគំរូម្ដងមួយខ្សែម្ដងៗតាមផ្លូវសំខាន់ៗ ព្រោះការយកចំណីផ្លូវត្រឡប់មកវិញនេះ គឺក្នុងគោលបំណងរក្សាបាននៅសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាព និងសោភ័ណភាពឱ្យមានរបៀប រៀបរយនិងបញ្ចៀស​បាននៅគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ នេះជាគោលបំណងធំរបស់យើង ។

​​ដោយឡែក លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានពន្យល់​យ៉ាងច្បាស់ថា ការសាងសង់ផ្លូវ និងប្រព័ន្ធលូនេះ អនុវត្តតាមកិច្ចសន្យា និងបច្ចេក​ទេសត្រឹមត្រូវ ដោយមានការត្រួតពិនិត្យហ្មត់ចត់ពីម្ចាស់គម្រោង (ADB) ។ ផ្លូវលេខ ៦៤ ត្រូវបានលើកកម្រិតពីផ្លូវកៅស៊ូ DBST ទៅជាផ្លូវបេតុងអាមេ (RC) ដែលមានទទឹង​១៥​ម៉ែត្រ ថេរ និងប្រវែងសរុប​៧២០​ម៉ែត្រ ។ ចំណែកទទឹងពីមាត់លូម្ខាងទៅម្ខាងទៀតមានប្រវែង​១៧​ម៉ែត្រ ។

ចំពោះការយល់​ឃើញថា ផ្លូវរួមតូចនៅចំណុចកងចក្រ លោកប្រធាន​មន្ទីរបញ្ជាក់ថា ដោយសារ
នៅចំណុចនោះមាន​ឃឿនចែកទ្រូងផ្លូវ ជាមួយរូបសំណាក​កងចក្រ​នៅចំកណ្តា​ល ទើបធ្វើឱ្យភ្នែកយើង​មើលទៅឃើញហាក់ដូចជាតូច ប៉ុន្តែតាមការវាស់វែង គឺមានទំហំ​៧.៥​ម៉ែត្រម្ខាង (សរុប​១៥
​ម៉ែត្រ) ត្រឹមត្រូវតាមបច្ចេកទេស។ ​ ​លោក ឈិន ឋានៈ ទីប្រឹក្សាបច្ចេកទេសគម្រោង ADB បានមាន​ប្រសាសន៍ថា ស្ថិតក្នុងគម្រោងចំណុចខាងលើនេះ អ្នកទទួលការពីម្ចាស់គម្រោងផ្ទាល់ គឺក្រុម​ហ៊ុន​​ចិន ខនស្ត្រាក់សិន ហ្វត អេនជីនារីង ឌីវីហ្សិន (ខេមបូឌា) ខប អិលធីឌីLE CHINA CONSTRU CTION FOURTH ENGINEERING DIVISION CAMBODIA) CORP. LTD ។

ប្រព័ន្ធលូខាងលើនេះ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្នើសុំដេញថ្លៃទទួលសាង​សង់បន្តពីក្រុមហ៊ុនចិន ។ លោកបន្ត​ថា ក្នុងគ្រោងរបស់ADB គឺបានកំណត់យ៉ាងច្បាស់ទៅ តាមស្តង់ដារបច្ចេកទេស ដែលគម្រោងទម្លាក់អោយសាងសង់ និងមានការត្រួតពិនិត្យផ្ទាល់ដោយអ្នក ជំនាញបច្ចេកទេស ប្រសិនអ្នកទទួលការសាងសង់មិនអនុវត្តស្របតាមលក្ខខណ្ឌម្ចាស់គម្រោង (ADB) គឺតម្រូវអោយមានការវៃចេញហើយក្រុមហ៊ុនមិនបើក​លុយអោយនោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ