រាជធានីភ្នំពេញ ៖ បុរស២នាក់ជាមិត្តភក្តិនឹងគ្នា បែរជាបុរសម្នាក់ធ្វើសកម្មភាពលួចម៉ូតូនឹងទូរស័ព្ទរបស់មិត្តភក្តិបានសម្រេច រួចគេចខ្លួនពីក្រុងព្រះសីហនុ មកសម្ងំដើរលេងនៅភ្នំពេញ ហើយជនរងគ្រោះបានតាមរកឃើញជនសង្ស័យចាប់ក្របួច និងសុំសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើល កើតឡើងកាលវេលាម៉ោង៣ឈានចូលព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០២៦នៅចំណុចមុខ សួនវត្តបទុមវតី តាមផ្លូវសុធារស ស្ថិតនៅសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីបុរសជនរងគ្រោះបានអោយដឹងថា មុនកើតហេតុចន្លោះម៉ោង១១នឹង០០នាទីព្រឹកថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួលនៅក្រុងព្រះសីហនុ ហើយពេលដែលគាត់បាត់ម៉ូតូក៏បានឆែកកាមេរ៉ាសុវត្ថិភាព ទើបឃើញជនសង្ស័យដែលលួចយកម៉ូតូគឺជាមិត្តភក្តិរធ្វើការជាមួយគ្នា ក៏រត់យកទូរស័ព្ទតេរកមិត្តភក្តិជាជនសង្ស័យ ទើបដឹងថាបាត់ទូរស័ព្ទ១គ្រឿង ត្រូវជនសង្ស័យលួចទៅជាមួយដែរ។ ភ្លាមៗនោះ គាត់ក៏ឆែកGPSភ្ជាប់ម៉ូតូរហូតមកដល់យប់ម៉ោង៣និង០០នាទីទៀបភ្លឺ ក៏បានប្រទះឃើញជនសង្ស័យកំពុងអង្គុយផឹកស៊ីនៅមុខវត្តសួនវត្តបទុមវតី ស្ថិតនៅសង្កាត់ ចតុមុខ ខណ្ឌដូនពេញ គាត់បានសហការជាមួយមិត្តភក្តិផ្សេងទៀតចាប់ក្របួចជនសង្ស័យបាន នឹងសួរថា«ម៉ូតូនឹងទូរស័ព្ទអញនៅណា?» ជនសង្ស័យឆ្លើយថា «យកទៅលក់យកលុយស៊ីចាយអស់ហើយ» ។ បន្ទាប់ពីឮបែបនេះ គាត់ទ្រាំសឹងមិនបាន ចង់តែវាយអោយបែកមុខ តែពលរដ្ឋថាកុំវាយ ។ ប៉ូលីសប៉ុស្តិ៍នៅជិតនេះទេ យកទៅប៉ុស្តិ៍ក្រែងឆាប់រកឃើញម៉ូតូវិញ ទើបក្រោយមក សមត្ថកិច្ចចុះមកដល់នាំ និងយកជនសង្ស័យទៅប៉ុស្តិ៍តែម្ដង ។
សមត្ថកិច្ចបានចុះអន្តរាគមន៍ពេលកំពុងតែដឹកនាំកងកម្លាំងធ្វើការល្បាតដើម្បីបង្ការបទល្មើសផ្សេងៗក្នុងមូលដ្ឋានទើបឃើញបង្កការភ្ញាក់ផ្អើលថាចាប់ចោរលួចម៉ូតូបានចុះអន្តរាគមន៍ហាមកុំអោយពលរដ្ឋប្រើហិង្សាទុកអោយសមត្ថកិច្ចសួរនាំ ហើយពេលយកជនសង្ស័យមកដល់ប៉ុស្តិ៍ ទើបសួរដឹងថាកើតហេតុនៅក្រុងព្រះសីហនុនោះទេ រួចក៏បានអធិការរងខណ្ឌដូនពេញទំនាក់ទំនងទៅព្រហ្មទណ្ឌក្រុងព្រះសីហនុមកទទួលដើម្បីចាត់ការតាមផ្លូវច្បាប់ ៕





ជនរងគ្រោះ
ចែករំលែកព័តមាននេះ