ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយធម្មជាតិនៅឥណ្ឌា៖ ព្យុះសាហាវ និងរន្ទះបា.ញ់ សម្លាប់មនុស្សយ៉ាងតិច៨៩នាក់​

47 នាទី មុន

ប្រទេស​ឥណ្ឌា ៖ ព្យុះ​ដ៏​សាហាវ​អម​ដោយ​ខ្យល់​បោកបក់​ខ្លាំង រន្ទះ ភ្លៀង​ និង​ការ​ធ្លាក់​ដុំ​ព្រិល បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨៩​នាក់ ក្នុង​រដ្ឋ​អ៊ុត​តា​ប្រា​ដេ​ស​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាងគេ​នា​ភាគ​ខាងជើង​ឥណ្ឌា​ ។ នេះ​ជា​ការ​គូសបញ្ជាក់​…

ប្រទេស​ឥណ្ឌា ៖ ព្យុះ​ដ៏​សាហាវ​អម​ដោយ​ខ្យល់​បោកបក់​ខ្លាំង រន្ទះ ភ្លៀង​ និង​ការ​ធ្លាក់​ដុំ​ព្រិល បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨៩​នាក់ ក្នុង​រដ្ឋ​អ៊ុត​តា​ប្រា​ដេ​ស​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាងគេ​នា​ភាគ​ខាងជើង​ឥណ្ឌា​ ។ នេះ​ជា​ការ​គូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​១៤ ​ឧសភា របស់​ផ្នែក​ការពារស៊ី​វិល​មូលដ្ឋាន​។

រដ្ឋ​អ៊ុត​តា​ប្រា​ដេ​សមាន​ប្រជាជន​ជាង​២៤០​លាន​នាក់ តែង​ជួប​ប្រទះ​ញឹកញាប់​នូវ​ព្យុះ​និង​រន្ទះ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​នាក់​ ។ កា​រិ​យា​ល័​យ​នៃ​ស្នងការដ្ឋាន​ទទួល​បន្ទុក​ខាង​ជួយ​សង្គ្រោះ ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា ដោយសារ​លក្ខខណ្ឌ​ឧតុនិយម​អាក្រក់​ខ្លាំង ​នា​ថ្ងៃ​ទី​១៣​ឧសភា របាយការណ៍​រៀបរាប់​ពី​មនុស្ស​ស្លាប់​៨៩​នាក់​ និង​៥៣​នាក់​រង​របួស សត្វពាហនៈ​ងាប់​១១៤​ក្បាល និង​ផ្ទះ​៨៧​ខ្នង​ រង​ការ​ខូចខាត​ក្នុង​រដ្ឋ​នោះ​។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ផ្នែក​ឧតុនិយម​ឥណ្ឌា​បាន​ព្រមាន​ពី​ការ​កើនឡើង​នៃ​បាតុភូត​ឧតុនិយម​ដែល​អាក្រក់​បំផុត​នានា ពិសេស ​ព្យុះ​ដ៏​សាហាវ អម​ដោយ​រន្ទះ​ដែល​បណ្ដា​អ្នកជំនាញ​ការ​ថា បណ្ដាល​មក​ពី​សីតុណ្ហភាព​ឡើង​ខ្ពស់ ​និង​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​។ សេចក្ដី​ប្រកាស​បញ្ជាក់​ថា អាជ្ញាធរ​បាន​ទទួល​ការ​ណែនាំ​ឲ្យ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ ដល់​បណ្ដា​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​ព្យុះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ