ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្រ្តីបញ្ជាក់ថា ដំណោះស្រាយព្រំដែនសមុទ្រជាមួយថៃតាមយន្តការទ្វេភាគីគឺចប់ហើយ

26 វិនាទី មុន

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥​ថា ដំណោះស្រាយ​ព្រំដែន​សមុទ្រ​ជាមួយ​ថៃតាម​យន្តការ​ទ្វេភាគី គឺ​ភាគី​ថៃ​ជា​អ្នក​បិទទ្វា ។…

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥​ថា ដំណោះស្រាយ​ព្រំដែន​សមុទ្រ​ជាមួយ​ថៃតាម​យន្តការ​ទ្វេភាគី គឺ​ភាគី​ថៃ​ជា​អ្នក​បិទទ្វា ។

មាន​ប្រសាសន៍​នៅ​ក្នុង​ទិវា​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​លើក​ទី​១៩ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា MoU 2001 ដែល​ថៃ​លុប​ចោល​ដោយ​ឯកតោភាគី គឺជា​យន្តការ​ទ្វេភាគី​តែ​មួយ​គត់​សម្រាប់​ចរចា​បញ្ហា​ព្រំដែន​សមុទ្រ ដូច្នេះ​មាន​តែ​កម្ពុជា​ពុំ​មាន​ជម្រើស​អ្វី​ក្រៅពី​ពឹងផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ និង​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តី​ពី​នីតិ​សមុទ្រ ជា​ពិសេស​យន្តការ​នៃ​ការ​ផ្សះផ្សារ​ដោយ​ចាប់បង្ខំ (Compulsory Conciliation) ដែល​បង្កើត​ឡើង​ក្រោម​អនុសញ្ញា​មួយ​នេះនោះ​ទេ ។

ជា​ថ្មី​ម្តងទៀត សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា សម្រាប់​ព្រំដែន​គោក​ភាគី​ទាំង​ពីរ​នៅ MoU ២០០០ និង​សន្ធិសញ្ញា​ផ្សេង​ៗ គឺ​យើង​នៅ​បន្ត​ប្រើប្រាស់​វា​ទៀត ។ រឿង​នេះ មិនមែន​ជា​រឿង​មួយ​ថ្ងៃ​ចប់​ទេ គឺ​នៅ​វែង​ឆ្ងាយ ។

សម្តេច​ធិ​បតី​បាន​បញ្ជក់​ថា «​បើសិន​ការ​ដោះស្រាយ​តាម​ការ​ចរចា​ដោយ​សន្តិវិធី យើង​មាន​សេចក្តី​សង្ឃឹម​ត្រឹមតែ​១​ភាគរយ ដើម្បី​បញ្ចប់រឿង​យើង​នឹង​នៅ​តែ​ប្រើ​វា​ឲ្យ​អស់​លទ្ធភាព​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ