ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចបវរធិបតី ៖ ការអនុវត្តកាតព្វកិច្ចយោធា មិនមែនជាបន្ទុកឡើយ តែជាការវិនិយោគដ៏ធំបំផុតក្នុងបុព្វហេតុស្នេហាជាតិ

35 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សង្កត់ធ្ងន់​ថា ការ​អនុវត្ត​កាតព្វកិច្ច​យោធា​មិនមែន​ជា​បន្ទុក​នោះ​ទេ ប៉ុន្តែ​វា គឺជា​ការ​វិនិយោគ​ដ៏​ធំ​បំផុត​ក្នុង​ការ​បណ្ដុះ​គំនិត​ស្នេហា​ជាតិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សង្កត់ធ្ងន់​ថា ការ​អនុវត្ត​កាតព្វកិច្ច​យោធា​មិនមែន​ជា​បន្ទុក​នោះ​ទេ ប៉ុន្តែ​វា គឺជា​ការ​វិនិយោគ​ដ៏​ធំ​បំផុត​ក្នុង​ការ​បណ្ដុះ​គំនិត​ស្នេហា​ជាតិ និង​ជា​មោទនភាព​ជាតិ​សម្រាប់​យុវជន​ខ្មែរ​គ្រប់​រូប ។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ព្រឹក​នេះ ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ខួប​លើក​ទី​១៩ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦ នៅ​សាល​មហោស្រព​កោះ​ពេជ្រ សម្តេច​ធិ​បតី​បាន​មាន​ប្រសាសន៍​ថា ៖ រយៈពេល​២៤​ខែ នៃ​ការ​ហ្វឹកហាត់​ក្នុង​ជួរ​កងទ័ព​នឹង​ជួយ​ឱ្យ​យុវជន​មាន​ស្មារតី​រឹង​មាំ និង​មានការ​យល់​ដឹង​កាន់តែ​ច្បាស់ អំពី​តម្លៃ​នៃ​កិច្ច​ការពារ​ជាតិ ។

សម្ដេច​ធិ​បតី ក៏​បាន​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​ចាត់​ទុក​ឱកាស​នេះ ជា​ការ​បំពេញ​តួនាទី​ដ៏​ឧត្តុង្គឧត្តម​ក្នុង​នាម​ជា​កូនប្រុស​ម្នាក់ សម្រាប់​មាតុភូមិ ។

សូម​បញ្ជាក់​ថា ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អតីត​យុទ្ធ​ជន និវត្តជន តំណាង​ក្រសួង​-​ស្ថាប័ន និង​យុវជន ស​.​ស​.​យ​.​ក​. ព្រមទាំង​យុវជន​កាកបាទក្រហមកម្ពុជា សរុប​ប្រមាណ ៣,៥០០​នាក់ ដើម្បី​អបអរសាទរ និង​រំលឹក​ដល់​គុណូបការៈ​របស់​អ្នក​ដែល​បាន​លះបង់​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ