ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល នឹង​សាងសង់​ស្តូប​មួយ ដើម្បី​រំលឹក​ដល់​វីរ​កងទ័ព ដែល​ពលី​ក្នុង​បុព្វហេតុ​ការពារ​អធិបតេយ្យភាព​ជាតិ​សង្គ្រាម​ជាមួយ​ថៃ​

22 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល នឹង​សាងសង់​ស្តូប​មួយ ​ដើម្បី​រំលឹក​ដល់​វីរ​កងទ័ព…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល នឹង​សាងសង់​ស្តូប​មួយ ​ដើម្បី​រំលឹក​ដល់​វីរ​កងទ័ព ​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ការពារ​ ដែន​អធិបតេយ្យភាព​ពី​សំណាក់​ថៃ ​កន្លង​មកនេះ​ ។

​ថ្លែង​ក្នុង​កម្មវិធី​អបអរ​សាទរ​ខួប លើក​ទី​១៩ ទិវា​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា ​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦ ​សម្តេច​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត ​បានឱ្យ​ដូច្នេះ​ថា ​៖ «​បន្ទាប់​ពី​ឯកឧត្តម ​ទៀ សី ហា ឱ្យ​ឯកឧត្តម ណឹ​ម សុវត្ថិ ​សិក្សា​រៀបចំ​ ហើយ​ខ្ញុំ​បាន​គាំទ្រ​គំនិត​នេះ ​ដោយ​ឲ្យ​គិតគូរ​រៀបចំ​ស្តូប ដើម្បី​រំលឹក​ទៅ​ដល់​វីរ​កងទ័ព វីរ​យុ​ជន វីរន​គ​បាល​ជាតិ វីរអា​វុ​ហត្ថ​ ​ដែលបាន​ពលី​ក្នុងបុព្វហេតុ​ការពារ​ធិ​ប​តេ​យ្យ​ភាព​ជាតិ​របស់​យើង​» ​។


​សម្តេច​ធិ​បតី ​ក៏​បាន​លើក​ឡើង​ថា ​កន្លង​មក​ យើង​មាន​វិមាន​ឈ្នះ-ឈ្នះ​ រួច​ហើយ​ ដើម្បី​រំលឹកពី​ដល់វីរ​កងទ័ព វីរ​យុ​ជន វីរន​គ​បាល​បាន ពោល​គឺ​កងកម្លាំងប្រដាប់អាវុធ ​គ្រប់​ភាគី​ទាំងអស់ ដែលបាន​ចូលរួម​ឆ្លងកាត់​ការ​លំបាក​ទាំង​ពី​ការ​វៃ​គ្នា​ចប់​ឆ្នាំ​១៩៩៨ ហើយក្រោយ​ឆ្នាំ​១៩៩៨ នេះ​ គឺ សង្គ្រាម​ការពារ​ទឹក ដូច្នេះ​យើង​នឹង​រៀបចំ​ស្តូប​មួយ ប៉ុន្តែ​មិន​ទាន់​ដឹង​ទីតាំង​ណា​ច្បាស់​នោះ​ទេ ​មក​ដល់​ពេល​នេះ​ ។

​យ៉ាងណា​ក្តី ​សម្តេច​ធិ​បតី ​បាន​សង្កត់ធ្ងន់​ថា ​៖ «​យើង​ធ្វើ​ស្តូប​នេះ​ ដើម្បី​រំលឹក​ជា​ប្រចាំ ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ បានដឹងពី​ការ​លះបង់​ដ៏ធំធេង របស់​បងប្អូន​ទាំង​ក្នុង​បុព្វហេតុ​ការពារអធិបតេ​យ្យ​ជាតិ​របស់​យើង​នេះ គឺ​ត្រូវ​គិតគូរ​បន្ត​ទៀត​»​ ។


​ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​ធិ​បតី ​ក៏​បាន​ស្នើ​ឲ្យ​គណៈរដ្ឋមន្ត្រី​ ធ្វើការ​គិតគូរ​រៀបចំ​មេដាយ​សម្រាប់​ផ្តល់​ជូន​ដល់​កងទ័ព ​នៅ​ពេល​ចូល​ប្រយុទ្ធ​ការពារ​ទឹកដី ដោយ​ផ្ទាល់​ ។


​សម្តេច​បាន​បញ្ជាក់​ថា ​៖ «​ពិត​ណាស់​យើង​មាន​មេដាយ​ការពារ​ជាតិ​ ប៉ុន្តែ​មេដាយសម្រាប់សមរភូមិ​មួយ​ៗ​ ត្រូវ​ទាមទារ​ឲ្យ​មាន ដើម្បី​ឱ្យ​ដឹង ហើយ​ក៏​មាន​មេដាយ​ពិសេស សម្រាប់ពិការ​ក្នុង​សមរភូមិ​ដែរ ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ