ខេត្តកណ្តាល ៖ ករណីជនចាប់ជំរិត និងឃាតកម្មលើកុមារនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ស្រុកស្អាង សមត្ថកិច្ចបានបន្តឃាត់ខ្លួនស្ត្រីជាភរិយាជនជនសង្ស័យ ក្រោយធ្វើការស៊ើបអង្កេតស្រាវជ្រាវជាប់ពាក់ព័ន្ធ និងការសមគំនិតប្រព្រឹត្តិបទល្មើសជាមួយប្តី ។
យោងតាមការការផ្សាយរបស់អង្កភាពការពារកុមារ CPU ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមលទ្ធផល នៃការស៊ើបអង្កេតបន្ត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងចោទប្រកាន់ជនសង្ស័យទី២ ម្នាក់ទៀត ពាក់ព័ន្ធនឹងករណីឃាតកម្ម ផ្តើមឡើងពីការជំរិតទារប្រាក់ ទៅលើកុមារអាយុ ៥ឆ្នាំម្នាក់ ក្នុងខេត្តកណ្តាល ។
ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនបន្ថែមនេះ គឺជាស្ត្រីអាយុ ២៧ឆ្នាំ ត្រូវជាភរិយារបស់ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនកាលពីម្សិលម៉ិញ (ថ្ងៃទី ១៤ឧសភា) ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់ និងឈានដល់ការសម្លាប់ក្មួយស្រីបង្កើតរបស់ខ្លួន ។
ប្រភពបានលើកឡើងថា ការឃាត់ខ្លួននេះ គឺជាលទ្ធផល នៃកិច្ចប្រតិបត្តិការយ៉ាងសកម្ម និងហ្មត់ចត់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ។
ដើម្បីឈានដល់ការចាប់ខ្លួនបន្ថែមនេះ សមត្ថកិច្ចជំនាញបានបន្តពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ទៅលើភស្តុតាង និងអង្គហេតុជុំវិញការស្លាប់របស់ជនរងគ្រោះ ។
ជនសង្ស័យជាស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីអនុវត្តនីតិវិធីចោទប្រកាន់ជាផ្លូវការពីបទ «ចាប់ជំរិត និងឃាតកម្មលើកុមារ» ។
សូមជម្រាបថាកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦មានករណីចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) នៅភូមិកូនជ្រែឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណី ៖ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ។
សមត្ថកិច្ចបានចាប់ជនសង្ស័យឈ្មោះ គីម វណ្ណា ស្ថិតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះ ០១នាក់ (ស្លាប់) ឈ្មោះ រតនា ម៉េងស៊ីម ភេទស្រី អាយុ០៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុក មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំ ណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ឪពុកឈ្មោះ ទេព រតនា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ និងម្ដាយឈ្មោះ ជឿន ស៊ីនួន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ ។ អ្នកទាំងពីរ មានទីលំនៅភូមិកំពង់សំ ណាញ់ទី១ សង្កាត់កំពង់សំ ណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (គ្រួសារជនរ ងគ្រោះរាល់ថ្ងៃសៅរ៍ អាទិត្យ តែងតែនាំគ្នាទៅលេស្រុកកំណើតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល) ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយថា ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន ៕




ចែករំលែកព័តមាននេះ