សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការដើរហាត់ប្រាណមិនថានៅពេលណាក៏សុទ្ធតែផ្ដល់ផលល្អដល់សុខភាពទូទៅ និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗដែរ ប៉ុន្តែការជ្រើសរើសពេលវេលាជាក់លាក់ណាមួយនឹងផ្ដល់នូវគុណសម្បត្តិពិសេសៗខុសគ្នាស្របតាមគោលបំណងរបស់បុគ្គលម្នាក់ៗ។
ការដើរនៅ ពេលព្រលឹម មុនពេលទទួលទានអាហារ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ និងដុតបំផ្លាញជាតិខ្លាញ់ ព្រោះរាងកាយនឹងទាញយកថាមពលពីខ្លាញ់មកប្រើប្រាស់ផ្ទាល់។ ម្យ៉ាងទៀត ការប៉ះពាល់ពន្លឺថ្ងៃពេលព្រឹកព្រលឹមជួយជំរុញអ័រម៉ូនធ្វើឱ្យខួរក្បាលស្វាងចែស បង្កើនការចងចាំ និងជួយឱ្យគេងលក់ស្រួលនៅពេលយប់។ សម្រាប់អ្នកដែលជ្រើសរើសការដើរនៅ ពេលថ្ងៃត្រង់ ឬពេលរសៀល ជាពិសេសក្រោយពេលញ៉ាំអាហាររួច វានឹងជួយសម្រួលដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម កាត់បន្ថយការអង្គុយមួយកន្លែងយូរ និងជួយកាត់បន្ថយភាពតានតឹងពីការងារបានយ៉ាងពូកែ ប្រសិនបើបានដើរក្នុងបរិយាកាសដែលមានដើមឈើបៃតង។ ចំណែកឯការដើរនៅ ពេលល្ងាច ឬយប់ វិញ គឺជាឱសថដ៏ស័ក្តិសមសម្រាប់បន្ធូរសាច់ដុំ និងកាត់បន្ថយសម្ពាធផ្លូវចិត្តក្រោយពីឆ្លងកាត់ការនឿយហត់ពេញមួយថ្ងៃ ព្រមទាំងជួយរក្សាលំនឹងសម្ពាធឈាម និងជាតិស្ករក្រោយអាហារល្ងាចផងដែរ។
រួមសេចក្ដីមក អត្ថប្រយោជន៍នៃការដើរទោះជាពេលណាក៏ដោយ គឺជួយពង្រឹងបេះដូង យារធារអាយុជីវិត ពង្រឹងប្រព័ន្ធភាពស៊ាំ និងពន្យារភាពចាស់។ អ្វីដែលសំខាន់បំផុតមិនមែនជាការជ្រើសរើសម៉ោងដែលល្អដាច់គេនោះទេ ប៉ុន្តែគឺការជ្រើសរើសពេលវេលាណាដែលស្របនឹងកាលវិភាគប្រចាំថ្ងៃរបស់អ្នក ដើម្បីអាចរក្សាទម្លាប់ធ្វើលំហាត់ប្រាណនេះឱ្យបានទៀងទាត់ និងយូរអង្វែង៕
ចែករំលែកព័តមាននេះ