ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តាន​តឹង​នៅ​ច្រក​ហ័រ​ម៉ូស៖ អ៊ីរ៉ង់​រឹប​អូស​កប៉ា​ល់​មួយ​គ្រឿង​​ និង​មួយ​គ្រឿង​ទៀត​បា.ញ់​ពន្លិច

1 នាទី មុន

ទី​ក្រុង​ឌុយ​បៃ៖ កប៉ាល់​មួយ​​គ្រឿង​ដែល​ចាក​ចេញ​ដំណើរ​ពី​ប្រទេស​អារ៉ាប់​រួម​ត្រូវ​បាន​ស្ទាក់​ចាប់​ និង​ដឹក​ទៅ​ប្រទេស​អ៊ីរ៉ង់​ ចំណែក​មួយ​គ្រឿង​ទៀត​ជា​ប្រភេទ​កប៉ាល់​ដឹក​ទំនិញ​ដែល​ចត​ក្បែរ​សមុទ្រ​ប្រទេស​អូម៉ង់​ត្រូវ​បាន​បាញ់​ពន្លិច​។ នេះ​បើ​យោ​ងតាម​ការ​រាយ​ការណ៍​របស់​អាជ្ញា​ធរ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ភាព​តាន​តឹង​កំពុង​ឡើង​កម្ដៅ​ខ្លាំង​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​​ទាំង​​នេះ​​ទេ​។ ប៉ុន្តែ​ព្រឹត្តិ​ការណ៍​​នេះ​​កើត​ឡើង​ចំ​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​បញ្ជាក់​ជា​ថ្មី​ថា​ប្រទេស​របស់​ខ្លួន​ជា​អ្នក​គ្រប់​គ្រង់​ច្រក​សមុទ្រ​មួយ​នេះ​។ ចំណែក​មន្ត្រី​ម្នាក់​ទៀត​ថ្លែង​ថា​ប្រទេស​របស់​ខ្លួន​មាន​សិទ្ធិ​រឹប​អូស​កប៉ាល់​ដឹក​ប្រេង​ដែល​មាន​សម្ព័ន្ធ​ភាព​ជា​មួយ​អាមេរិក​។ ភាព​រញ៉េ​រញ៉ៃ​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ក្លាយ​ជា​បញ្ហា​ស្មុគ​ស្មាញ​អស់​ជា​ច្រើន​សប្ដាហ៍​មក​​ហើយ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​រវាង​អាមេរិក​…

ទី​ក្រុង​ឌុយ​បៃ៖ កប៉ាល់​មួយ​​គ្រឿង​ដែល​ចាក​ចេញ​ដំណើរ​ពី​ប្រទេស​អារ៉ាប់​រួម​ត្រូវ​បាន​ស្ទាក់​ចាប់​ និង​ដឹក​ទៅ​ប្រទេស​អ៊ីរ៉ង់​ ចំណែក​មួយ​គ្រឿង​ទៀត​ជា​ប្រភេទ​កប៉ាល់​ដឹក​ទំនិញ​ដែល​ចត​ក្បែរ​សមុទ្រ​ប្រទេស​អូម៉ង់​ត្រូវ​បាន​បាញ់​ពន្លិច​។ នេះ​បើ​យោ​ងតាម​ការ​រាយ​ការណ៍​របស់​អាជ្ញា​ធរ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ភាព​តាន​តឹង​កំពុង​ឡើង​កម្ដៅ​ខ្លាំង​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។​

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​​ទាំង​​នេះ​​ទេ​។ ប៉ុន្តែ​ព្រឹត្តិ​ការណ៍​​នេះ​​កើត​ឡើង​ចំ​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​បញ្ជាក់​ជា​ថ្មី​ថា​ប្រទេស​របស់​ខ្លួន​ជា​អ្នក​គ្រប់​គ្រង់​ច្រក​សមុទ្រ​មួយ​នេះ​។ ចំណែក​មន្ត្រី​ម្នាក់​ទៀត​ថ្លែង​ថា​ប្រទេស​របស់​ខ្លួន​មាន​សិទ្ធិ​រឹប​អូស​កប៉ាល់​ដឹក​ប្រេង​ដែល​មាន​សម្ព័ន្ធ​ភាព​ជា​មួយ​អាមេរិក​។ ភាព​រញ៉េ​រញ៉ៃ​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ក្លាយ​ជា​បញ្ហា​ស្មុគ​ស្មាញ​អស់​ជា​ច្រើន​សប្ដាហ៍​មក​​ហើយ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​រវាង​អាមេរិក​ និង​អ៊ីរ៉ង់​ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ចប់​សង្គ្រាម​។

បញ្ហា​អស្ថិរ​ភាព​នៅ​ទី​នោះ​កើត​ឡើង​ចំ​ពេល​ដែល​លោក​ដូណាល់​ត្រាំ​ជួប​ប្រធានា​ធិបតី​ចិន​នៅ​ទី​ក្រុង​ប៉េ​កាំង​។ សេត​វិមាន​ថ្លែង​ថា​លោក​ទាំង​២​បាន​ឯក​ភាព​ថា​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ត្រូវ​តែ​បើក​ទូលាយ​សម្រាប់​ការ​ធ្វើ​នាវា​ចរណ៍​។ កាលពី​សប្ដាហ៍​មុន ភាព​តាន​តឹង​កើត​ឡើង​មួយ​សា​ហើយ​នៅ​ពេល​យោធា​អាមេរិក​បាញ់​តម្រង់​ទៅ​រក​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​ដែល​ព្យាយាម​ចាក​ចេញ​ពី​កំពង់​ផែ​របស់​ខ្លួន។ អាមេរិក​ចាត់​ទុក​ថា​នាវា​នោះ​​​រំលោភ​លើ​វិធាន​ការ​បិទ​ខ្ទប់​។ ការ​វាយ​ប្រហារ​នោះ​ធ្វើ​ឱ្យ​កប៉ាល់​អ៊ីរ៉ង​ខូច​ខាត​។

អង់​គ្លេស​អះ​អាង​ថាខ្លួន​ទទួល​បាន​របាយ​ការណ៍​ថា​កប៉ាល់​ដែល​ត្រូវ​អ៊ីរ៉ង់​រឹប​អូស​នោះ​ត្រូវ​បាន​ចូល​កាន់​កាប់​ដោយ​បុគ្គលិក​ដែល​មិន​ទទួល​បាន​សិទ្ធិ​ដើម្បី​ធ្វើ​ដូច្នេះ​ឡើយ​។ ពេល​នោះ កប៉ាល់​ស្ថិត​នៅ​ចម្ងាយ​៧០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ឦសាន​កំពង់​ផែ​អារ៉ាប់​រួម​ដែល​ជា​ទី​កន្លែង​ស្តុក​ទុក​ប្រេង​ដ៏​សំខាន់​ និង​ដែល​រង​ការ​វាយ​ប្រហារ​ជា​ច្រើន​ដង​រួច​មក​ហើយ​។ អង់​គ្លេស​មិនបាន​​បញ្ជាក់​​ថា​កប៉ាល់​នោះ​ឈ្មោះ​អ្វី​ទេ​ និង​ថា​ខ្លួន​កំពុង​ស៊ើប​អង្កេត​រឿង​នេះ​។ យោធា​អង់​គ្លេស​អះ​អាង​ថា​កប៉ាល់​នោះ​កំពុង​បើក​ឆ្ពោះ​ទៅ​កាន់​ដែន​សមុទ្រ​របស់​អ៊ីរ៉ង់​៕ ប្រភព៖ AP​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ