ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នា.ក់​ដល់​បេះដូង​! បើ​អ្នកមាន​ទម្លាប់​ដាក់​ម៉ោង​រោទិ៍ ​ស្ទុះ​ក្រោក​ពី​គេង​ភ្លាម​ៗ

1 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស អ្នកជំនាញ​ផ្នែក​បេះដូង​បាន​ព្រមាន​ថា ចន្លោះ​ម៉ោង ៦ ដល់​ម៉ោង ១០ ព្រឹក គឺជា​ពេលវេលា​ដែល​បេះដូង​ងាយ​រង​គ្រោះ​បំផុត ដោយសារ​ឈាម​ឡើង​ខាប់ សរសៃឈាម​រួម​តូច…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស អ្នកជំនាញ​ផ្នែក​បេះដូង​បាន​ព្រមាន​ថា ចន្លោះ​ម៉ោង ៦ ដល់​ម៉ោង ១០ ព្រឹក គឺជា​ពេលវេលា​ដែល​បេះដូង​ងាយ​រង​គ្រោះ​បំផុត ដោយសារ​ឈាម​ឡើង​ខាប់ សរសៃឈាម​រួម​តូច និង​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់​តាម​ចង្វាក់​ជីវសាស្ត្រ​។

ដើម្បី​ការពារ​សុខភាព អ្នក​មិន​គួរ​ប្រើ​សំឡេង​ម៉ោង​រោទ៍​ខ្លាំង​ៗ​ដែល​បង្ក​ការ​តក់ស្លុត និង​ហាម​ដាច់ខាត​ការ​ស្ទុះ​ក្រោក​ពី​គ្រែ​ភ្លាម​ៗ ឬ​ហាត់ប្រាណ​ធ្ងន់​ៗ​ភ្លាម​ក្រោយ​ភ្ញាក់​ពី​គេង ព្រោះ​វា​ផ្ដល់​សម្ពាធ​ខ្លាំង​ដល់​បេះដូង​ដែល​អាច​បណ្ដាល​ឱ្យ​គាំងបេះដូង​ភ្លាម​ៗ​។

វិធី​ដែល​ល្អ​បំផុត គឺ​ត្រូវ​ជ្រើសរើស​សំឡេង​រោទ៍​ល្មម​ៗ ទុក​ពេល​ឱ្យ​រាង​កាយ​សម្រប​ខ្លួន​យ៉ាង​ហោច​ណាស់ ៣០ នាទី និង​ធ្វើ​សកម្ម​ភាពយឺត​ៗ ដើម្បី​ឱ្យ​ប្រព័ន្ធ​សរសៃឈាម​ដំណើរការ​បាន​ស្រួល និង​មាន​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ