រាជធានីភ្នំពេញ ៖ នគរបាលឃាត់ខ្លួន ជនបរទេស ២២នាក់ ដែលមិនមានលិខិតឆ្លងដែន ពួនសម្ងំលាក់ខ្លួន ក្នុងភោជនីយដ្ឋាន តុងផឹង ចំការកម្សាន្ត សង្ស័យប្រព្រឹត្ត បទល្មើស ឆបោកអនឡាញ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធី ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាល ជនបរទេសស្នាក់នៅសង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) នៅភោជនីយដ្ឋាន តុងផឹងចំការកម្សាន្ត ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ប្រតិ្តបត្តិការណ៍សមត្ថកិច្ចបាន រកឃើញជនជាតិបរទេសសរុប៣៩នាក់ (ស្រី ០៤នាក់) ៖
-មានលិខិតឆ្លងដែន ១៧នាក់ (ស្រី០១នាក់) បានអប់រំ និងអោយចាកចេញពីទីតាំងខាងលេី។
-គ្មានលិខិតឆ្លងដែន ២២នាក់ (ស្រី០៣នាក់) មាន ០៣សញ្ជាតិ ជនជាតិចិន ២០នាក់(ស្រី០២នាក់), មីយ៉ាន់ម៉ា ០១នាក់(ស្រី) និងម៉ាឡេស៊ី ០១នាក់(ប្រុស) ស្នាក់នៅខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង បានអញ្ជើញមេការជនជាតិចិន ឈ្មោះ HE DONGPENGភេទប្រុស កាន់លិខិតឆ្លងដែនលេខ EJ៦១៨៦៣០០ ទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។
បច្ចុប្បន្ន ជនបរទេស ២២នាក់(ស្រី ០៣នាក់) គ្មានលិខិតឆ្លងដែន ប្រគល់ជូនស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ