នាយករដ្ឋមន្រ្តីប្រកាសថា កំណែទម្រង់យោធាមិន មែនជាភ្លើ.ងចំបើង
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា កំណែទម្រង់យោធាចាំបាច់ត្រូវបន្ត ហើយវាមិនមែនជាភ្លើងចំបើងឡើយ ។…
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា កំណែទម្រង់យោធាចាំបាច់ត្រូវបន្ត ហើយវាមិនមែនជាភ្លើងចំបើងឡើយ ។…
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា កំណែទម្រង់យោធាចាំបាច់ត្រូវបន្ត ហើយវាមិនមែនជាភ្លើងចំបើងឡើយ ។

ថ្លែងនៅក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាលើកទី១៩ សម្តេចធិបតី បានលើកឡើងថា ដើម្បីទំនើបកម្មយោធាក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួនឱ្យមានភាពរឹងមាំ មានភាពរហ័សរហួនក្នុងការឆ្លើយតបគ្រប់សភាពការណ៍ ។

សម្តេចធិបតី បានបន្តថា ការពង្រឹងវិស័យការពារជាតិ គឺត្រូវប្រើពេលវេលាយូរអង្វែង ដូច្នេះការធ្វើកំណែទម្រង់វិស័យការពារជាតិ គឺផ្អែកលើកិច្ចការងារសំខាន់ដូចជា ការពង្រឹងរចនាសម្ព័ន្ធ ការហ្វឹកហ្វឺនជាដើម ។

សម្តេចធិបតី បានបន្តថា គោលដៅធំនៃកំណែទម្រង់កងទ័ព គឺការរៀបចំបង្កើនប្រសិទ្ធភាព និយាយឱ្យសាមញ្ញតែម្តង កែទម្រង់ចុងក្រោយ គឺបង្រួមក្បាល ពង្រីកខ្លួន ។

សម្តេចធិបតី បានបញ្ជាក់ផងដែរថា នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានកែទម្រង់ពីចំនួនទ័ពដូចគ្នា ហើយនឹងបិទការផ្ទេរពីក្រោមឡើងមកលើ តែអាចផ្ទេរពីលើទៅក្រោមបាន ៕
ចែករំលែកព័តមាននេះ