ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងធុំក្លិនឆ្អេះឆ្អាបយូរហើយ! ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ក្នុង​សង្កាត់​កណ្តោលដុំ រង​ការ​ចោទ​ថា​ប្រមូល​លុយ​ស្រួល​ៗ

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ភាព​មិន​ប្រក្រតី​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ ៤ ស្ថិត​ក្នុង​សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កំពុង​ក្លាយជា​ចំណុចក្ដៅ ខណៈ​មានការ​ទម្លាយ​ចេញ​នូវ​ព័ត៌មាន​ចោទប្រកាន់​ថា លោក​ប្រធាន​ស្ថានីយ និង​មន្ត្រី…

ខេត្តកំពង់ស្ពឺ​៖ ភាព​មិន​ប្រក្រតី​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ ៤ ស្ថិត​ក្នុង​សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កំពុង​ក្លាយជា​ចំណុចក្ដៅ ខណៈ​មានការ​ទម្លាយ​ចេញ​នូវ​ព័ត៌មាន​ចោទប្រកាន់​ថា លោក​ប្រធាន​ស្ថានីយ និង​មន្ត្រី កំពុង​ប្រើប្រាស់​តួនាទី​ដើម្បី​ប្រមូល​​ប្រាក់ ដោយ​មិន​ញញើត​ច្បាប់ទម្លាប់​ឡើយ​ ធុំក្លិនមិនស្រួលយូរហើយ…ហេ! ហេ! ។

យោង​តាម​ប្រភព​ពី​មន្ត្រីរាជការ​មួយ​ចំនួន នៅ​ក្នុង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ បាន​បង្ហើប​ឱ្យ​ដឹង​ថា ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ខាងលើ បាន​ប្រើ​មន្ត្រី និង ហ៊ាន​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត និង​ប្រមូល​លុយកាក់​ខុស​បច្ចេកទេស​បែប​នេះ គឺ​សង្ស័យ​ថា​មានការ​បើកដៃ ឬ​ឃុបឃិត​គ្នា​ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា រាល់​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ដែល​ឆ្លងកាត់​ទីនោះ ជៀស​មិន​ផុត​ក្នុង​ការ​បង់លុយ ដែល​ជា​ទ​ង្វើ​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​រាជ រដ្ឋាភិបាល ក្នុង​ការ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​។

មន្ត្រីរាជការ និង​សាធារណជន បាន​សំណូមពរ​យ៉ាង​ទទូច​ទៅ​កាន់ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក ជញ្ជូន មេត្តា​ជួយ​ពិនិត្យ និង​ដាក់​មន្ត្រី​អធិការកិច្ច ចុះ​ស៊ើបអង្កេត​ជា​បន្ទាន់​ជុំវិញ​ករណី «​ក្លិន​មិន​ស្រួល​» នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ក្នុង​សង្កាត់​កណ្ដោលដុំ​នេះ​ផង​។​មហាជន​សង្ឃឹមថា ថ្នាក់ដឹកនាំ​ក្រសួង​នឹង​មិន​បណ្ដែត​ប​ណ្ដោ​ឱ្យ​បុគ្គល​ដែល​ប្រើប្រាស់​អំណាច​ខុស​គោលដៅ បំផ្លាញ​កេរ្តិ៍ឈ្មោះ​ស្ថាប័ន និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​បែប​នេះ​ឡើយ​។

ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ​អ្នក​សារព័ត៌មាន​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី ប្រធាន​ស្ថានីយ​ជញ្ជីង បាន​នោះ​ទេ​។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក​ជី​ញ គួ​ង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ ដើម្បី​សួរនាំ ខ​ល​ចូល​មាន​អ្នក​ចុច​ជាប់រវល់ និង​មិន​មានការ​ឆ្លើយ​តប​នោះ​ទេ​។ កាលពី​ពេល​កន្លង​ទៅ លោក ជិ​ញ គួ​ង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ​ធ្លាប់​ឆ្លើយ​តប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មានថា ​លោក​មិន​មាន​ពាក្យ​អ្វី​បកស្រាយ​ជាមួយ​អ្នក​សារព័ត៌មាន​នោះ​ទេ រៀងរាល់ថ្ងៃ​លោក​ធ្វើ​ការងារ​រាយការណ៍​តែ​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​គ្រប់គ្រាន់​ហើយ​។

កន្លង​ទៅ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​ធ្លាប់​លើក​ឡើង​ហើយ​ថា​ប្រសិនបើ មន្ត្រីរាជការ តាម​បណ្តា​ស្រុក​-​ក្រុង ឬ​តាម​មន្ទីរ​ជំនាញ​អង្គភាព​ណា​មិន​យកចិត្តទុកដាក់​ក្នុង​ការ​ធ្វើ​ការងារ សូម​ធ្វើ​លិខិត​លាឈប់​មិន​ខ្វះ​ទេ​អ្នកធ្វើការ​ជំនួស​នោះ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ