ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីរ៉ាក់ស្បថចូលកាន់តំណែងជាមួយគណៈរដ្ឋមន្ត្រីមិន​ពេញលេញ ក្រោយភាពទាល់ច្រកលើតំណែងសន្តិសុខសំខាន់ៗ​

2 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ លោក Ali al-Zaidi ​បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីរ៉ាក់ជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ជាមួយសមាសភាពគណៈរដ្ឋមន្ត្រីមិនពេញលេញ។…

ទីក្រុងតេហេរ៉ង់៖ លោក Ali al-Zaidi ​បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីរ៉ាក់ជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ជាមួយសមាសភាពគណៈរដ្ឋមន្ត្រីមិនពេញលេញ។ នៅក្នុងសម័យប្រជុំសភាដែលដឹកនាំដោយប្រធានសភា លោក Haibet al-Halbousi សមាជិកសភាចំនួន ២៦៦ រូប បានបោះឆ្នោតអនុម័តលើរដ្ឋមន្ត្រីចំនួន ១៤ រូប ខណៈដែលការបោះឆ្នោតលើតំណែងគន្លឹះដែលនៅសេសសល់ រួមមានក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវបង្ខំចិត្តពន្យារពេល ដោយសារអ្នកនយោបាយមិនទាន់អាចឈានដល់ការឯកភាពគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១៥ ខែឧសភានេះ។

ក្នុងចំណោមរដ្ឋមន្ត្រីដែលទទួលបានការទុកចិត្ត មានលោក Fuad Hussein ដែលបន្តរក្សាតំណែងជារដ្ឋមន្ត្រីការបរទេស លោក Basim Mohammed Khudair ជារដ្ឋមន្ត្រីក្រសួងប្រេង និងលោក Faleh al-Sari ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ លោក al-Zaidi គឺជាបេក្ខភាពដែលត្រូវបានតែងតាំងដោយប្រធានាធិបតី Nizar Amedi កាលពីថ្ងៃទី២៧ ខែមេសា ក្នុងនាមជាអ្នកតំណាងឱ្យប្លុកសម្របសម្រួល​ដែលជាសម្ព័ន្ធភាពធំបំផុតនៃបក្សស៊ីអ៊ីតនៅក្នុងសភា។

ការបង្កើតរដ្ឋាភិបាលថ្មីនេះនៅតែបន្តអនុវត្តតាមប្រព័ន្ធបែងចែកអំណាចដែលបានកំណត់តាំងពីក្រោយឆ្នាំ២០០៣ ដោយតំណែងប្រធានាធិបតីត្រូវបានផ្តល់ជូនជនជាតិឃឺដ ប្រធានសភាជាមូស្លីមស៊ុននី និងនាយករដ្ឋមន្ត្រីជាមូស្លីមស៊ីអ៊ីត។ ទោះបីជាមានការស្បថចូលកាន់តំណែងរួចរាល់ក៏ដោយ ក៏កិច្ចពិភាក្សានយោបាយនៅតែបន្តធ្វើឡើងដើម្បីបំពេញកៅអីរដ្ឋមន្ត្រីដែលនៅទំនេរ ដើម្បីឱ្យរដ្ឋាភិបាលថ្មីអាចដំណើរការបានពេញលេញតាមរដ្ឋធម្មនុញ្ញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ