ជំនឿ៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អាថ៌កំបាំងនៃការផ្លាស់ប្ដូរវាសនារបស់មនុស្សមិនមែនស្ថិតនៅលើកត្តាខាងក្រៅឡើយ ប៉ុន្តែវាត្រូវបានសង្ខេបនៅក្នុងពាក្យតែមួយគត់គឺ «ការថែបំប៉ន» ដែលជាដំណើរការនៃការដាំដុះយ៉ាងសកម្មលើចំណុចស្នូលទាំងបីនៃជីវិត។
ទីមួយគឺការថែបំប៉នស្មារតី ដោយចេះដាក់កម្រិតលើចំណង់សម្ភារៈ ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ និងស្វែងរកពេលវេលាស្ងប់ស្ងាត់ឱ្យខួរក្បាលបានសម្រាក ដើម្បីបង្កើតថាមពលចិត្តដ៏រឹងមាំ។ ទីពីរគឺការថែបំប៉នរាងកាយ ដោយរក្សាវិន័យរស់នៅសាមញ្ញៗដូចជា ការគេងឱ្យបានលឿន ដើរហាត់ប្រាណ និងញ៉ាំអាហារព្រឹកឱ្យទៀងទាត់ ដែលជាការសន្សំទុនសុខភាពដ៏មហាសាលសម្រាប់ថ្ងៃអនាគត។ ទីបីគឺការថែបំប៉នសីលធម៌ តាមរយៈការសន្សំបុណ្យកុសល មានសន្តានចិត្តល្អ និងជួយយកអាសាអ្នកដទៃ ដែលវានឹងជួយកែប្រែទឹកមុខឱ្យមានរាសី និងទាក់ទាញមនុស្សល្អៗចូលមកក្នុងជីវិត។
ជារួមមក មនុស្សដែលចេះថែបំប៉នស្មារតីនឹងមានប្រាជ្ញាភ្លឺថ្លា អ្នកថែបំប៉នរាងកាយនឹងមានសុខភាពមាំមួន ហើយអ្នកថែបំប៉នសីលធម៌នឹងមានចិត្តស្ងប់សុខ ធ្វើឱ្យជីវិតចុងក្រោយជួបតែភាពសុខសាន្ត និងចម្រើនរុងរឿងដោយស្វ័យប្រវត្តិ៕
ចែករំលែកព័តមាននេះ