ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់​ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ ​ពី​បទ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ជាង​២០​ថង់ ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៦ ​។…

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ ​ពី​បទ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ជាង​២០​ថង់ ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៦ ​។

លោក​ឧត្តមសេនីយ៍ត្រី ធិ​ន ស៊ី​ន​ដេ​ត ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ​ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី សឿ​ម សា​រិ​ទ្ធ ស្នងការ
​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​លុប​បំបាត់​បទល្មើស​គ្រឿងញៀន ​កម្លាំង​ជំនាញ​បាន​បើក​ការ​ស្រាវជ្រាវ​​ និង​កំណត់​មុខសញ្ញា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​បន្តបន្ទាប់​បាន​២​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់​ ។

លោក​បាន​បញ្ជាក់​ថា​ ​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​២៤​ថង់​ មាន​ថ្នាំ​កញ្ចប់​ពណ៌​ខៀវ​រូប​សេះ​ចំនួន​៦​ថង់ ថ្នាំ​រូប​នាគ​ពណ៌​មាស​ចំនួន​១​កញ្ចប់ ថ្នាំ​ពណ៌​ខ្មៅ​ចំនួន​១​ថង់ ថ្នាំ​ពណ៌​ផ្កាឈូក​ចំនួន​៦៥​គ្រាប់ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១៧​ថង់ ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ចំនួន​៥​គ្រាប់​ និង​ជ​ញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​ ដែល​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦​ នៅ​ភូមិ​សា​ស្គ្រ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

​លោក​ឧត្តមសេនីយ៍ត្រី ធិ​ន ស៊ី​ន​ដេ​ត បាន​បញ្ជាក់​ថា​ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ ត្រូវ​បាន​នាំ​យក​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ហើយ​អនុវត្តន៍​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕

​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ