ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនាយ​រង​ផ្នែក​គ្រឿងញៀន​ស្រុក​កៀនស្វាយ​​ម្នាក់​កំពុងបំពេញបេសកកម្ម បែរជា​ត្រូវ​ឡាន​កុងតឺន័រ​បុ.ក​រះ​ផ្លោ.ង​ចូល​ព្រៃ​

1 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​មិនដឹងជា​ស្ថានភាព​គាត់​ទៅ​ជា​យ៉ាងណា​ទេ មាន​តែ​បួងសួង​សូម​ឲ្យ​គាត់​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ចុះ ដែល​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​ម្នាក់​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ ធ្វើ​​ដំណើរ​ទៅ​បំពេញ​បេស​កម្ម​ ដើម្បី​ការពារ​ក្បួន ​​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង រេ​ចង្កូត​​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ កិន​ម៉ូតូ​១​គ្រឿង…

ខេត្តកណ្តាល ៖ ​មិនដឹងជា​ស្ថានភាព​គាត់​ទៅ​ជា​យ៉ាងណា​ទេ មាន​តែ​បួងសួង​សូម​ឲ្យ​គាត់​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ចុះ ដែល​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​ម្នាក់​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ ធ្វើ​​ដំណើរ​ទៅ​បំពេញ​បេស​កម្ម​ ដើម្បី​ការពារ​ក្បួន ​​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង រេ​ចង្កូត​​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ កិន​ម៉ូតូ​១​គ្រឿង និង​បុក ម៉ូតូ​មួយ​គ្រឿង​ទៀត​​របស់​មន្ត្រី​នគរបាល ផ្លោង​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ចូល​ព្រៃ របួស​យ៉ាងធ្ងន់ធ្ងរ បាក់ជើង​ទាំង​២ និង​បាក់ដៃ​ខាងឆ្វេង និង​បែកក្បាល​យ៉ាង​សង្វេគ​បំផុត រួច​ហើយ​តៃកុង​រថយន្ត​បង្ក​នោះ​ក៏​ចុះ​ពី​ក្នុង​កាប៊ី​ន​រត់គេច​ខ្លួន​បាត់​ស្រមោល សល់​តែ​រថយន្ត​តែ​ប៉ុណ្ណោះ ។

ចំណែក​លោកនាយ​រង​ផ្នែក​គ្រឿងញៀន​ ដែល​របួស​ធ្ងន់ធ្ងរ​ខ្លាំង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ជួយ​សង្គ្រោះ​ទាញ​ចេញ រួច​សែង​ដាក់​ប្រង់​ការ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខ្មែរ​មិត្ត​សូ​វៀត ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៣-៣៤ ចំណុច​ភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លោកនាយ​រង​ផ្នែក​គ្រឿងញៀន ដែល​របួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ករណី​នេះ​មានឈ្មោះ ជិន លី​ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ មុខរបរ​នគរបាល​ជាតិ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​រថយន្ត​១​គ្រឿង ​ម៉ាក​INTERNATIONAL ពណ៌.ស ប្រភេទ​ដឹក​ទំនិញ​ពាក់​ស្លាកលេខ​ភ្នំពេញ 3B 7209 និង​សឺ​មី​រឺ​ម៉ក់ ពាក់​ផ្លា​ក់​លេខ​ព្រះ​សីហ​នុ 4A 0286 មាន​ទិស​ដៅ​អ្នក​លឿង​ទៅ​ភ្នំពេញ បើកបរ​ដោយ​ជន​​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេច​ខ្លួន​បាត់​) ។

ពេល​បើក​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ ត្រូវ​បានរេ​ចង្កូត​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ឡេ​ង ឈុ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​កិន​ម៉ូតូ​ចំនួន​២​គ្រឿង​៖ ១-​ម៉ាក​HONDA CLICK ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1G 4993 (​ជា​ម៉ូតូ​ម្ចាស់ផ្ទះ​) ។​ ២-​ម៉ូតូ​ម៉ាក​HONDA DREAM C125 ស៊េរី​២០១៩ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1DG 3892 រួច​បន្ត​មក​បុក​ជន​រង​គ្រោះ​ឈ្មោះ ជិន លី​ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ មុខរបរជា​នគរបាល​ជាតិ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​អង្គុយ​បំពេញ​បេស​កម្ម បណ្តាល​អោយរ​ងរ​បួស​បាក់ជើង​ទាំង​២ និង​បាក់ដៃ​ខាងឆ្វេង និង​បុក​រោង​លក់ដូរ​ចំនួន​០១ រួម​និង​សម្ភារ​ខួច​ខាត​មួយ​ចំនួន ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​បន្ទាយដែក រួច​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។

ចំណែក​ម៉ូតូ​២​គ្រឿង និង​រថយន្ត​១​គ្រឿង ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដែក​ការពារ​នៅ​កន្លែង​កើតហេតុ និង​បាន​បញ្ជាក់​ទៀត​ថា ករណី​នេះ បណ្តាល​មក​ពី​អ្នកបើកប​រថយន្ត​ធ្វេស​ប្រហែស​មិន​ប្រុង​ប្រយ័ត្ន មិន​មើល​គ្រប់​ជ្រុងជ្រោយ បើក​រេចង្កូត​មក​បុក​ម៉ូតូ​ចំនួន​២​គ្រឿង ផ្ទះ​លក់ដូរ​០១​ខ្នង និង​រោង​លក់ដូរ​០១ បែប​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ