ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ងាច​នេះ ភ្លៀង​បង្អុរ​ធ្លាក់​យ៉ាង​ខ្លាំង ទឹក​ជន់​លិច​ផ្លូវ​នានា​នៅ​សង្កាត់​ចោម​ចៅ​ទី៣

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ភ្លៀង​បាន​បង្អុរ​ធ្លាក់​យ៉ាង​ខ្លាំង នៅ​ល្ងាច​នេះ បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​ផ្ទះ និង​ផ្លូវ​នានា នៅ​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ ភ្លៀង​បាន​បង្អុរ​ធ្លាក់​យ៉ាង​ខ្លាំង នៅ​ល្ងាច​នេះ បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​ផ្ទះ និង​ផ្លូវ​នានា នៅ​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៦ ភ្លៀង​បាន​បង្អុរ​ធ្លាក់​យ៉ាង​ខ្លាំង អស់​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង នៅ​ផ្នែក​ខាងលិច​រាជធានី​ភ្នំពេញ នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំ​បូល បណ្ដាល​អោយ​ផ្លូវ​មួយ​ចំនួន ត្រូវ​ទឹក​ជន​លិច ហើយ​ទឹក​ស្អុយ​បាន​ហូរ​ចេញ​មក​ក្រៅ​បង្ក​ឲ្យ​ប៉ះពាល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ។

ដោយឡែក នៅ​មុខ​ផ្សារ ឯករាជ្យ​២ នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទឹកបាន​ជន់​លិច​ផ្លូវ​ជិត​ត្រឹម​ជង្គង់ បណ្ដាល​ឱ្យ​យានយន្ត​មួយ​ចំនួន បាន​រលត់​។ នៅផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ ត្រូវ​ទឹក​ជន​លិច បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។ ទោះបីជា​យ៉ាងណា នៅ​វេលា​ល្ងាច​នោះ​ដែរ នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​តំបន់​មួយ​ចំនួន ភ្លៀង​បាន​ធ្លាក់​តិចតួច តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ