លោក ត្រាំ ប្រកាសពីការកម្ទេចមេក្រុម ISIS នៅទ្វីបអាហ្វ្រិក
ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា ជនសង្ស័យដែលជាមេបញ្ជាការរងលំដាប់ទីពីររបស់ក្រុមរដ្ឋអ៊ិស្លាម (ISIS) នៅលើពិភពលោក ត្រូវបានកម្ទេចចោលហើយ…
ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា ជនសង្ស័យដែលជាមេបញ្ជាការរងលំដាប់ទីពីររបស់ក្រុមរដ្ឋអ៊ិស្លាម (ISIS) នៅលើពិភពលោក ត្រូវបានកម្ទេចចោលហើយ…
ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា ជនសង្ស័យដែលជាមេបញ្ជាការរងលំដាប់ទីពីររបស់ក្រុមរដ្ឋអ៊ិស្លាម (ISIS) នៅលើពិភពលោក ត្រូវបានកម្ទេចចោលហើយ ក្រោមប្រតិបត្តិការរួមគ្នារវាងកងទ័ពអាម៉េរិក និងកងកម្លាំងប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១៦ ខែឧសភានេះ។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា ជននេះបានព្យាយាមលាក់ខ្លួននៅក្នុងទ្វីបអាហ្វ្រិក ប៉ុន្តែសហរដ្ឋអាម៉េរិកមានប្រភពព័ត៌មានសម្ងាត់ដែលតាមដានរាល់សកម្មភាពរបស់គេយ៉ាងដិតដល់។
ប្រធានាធិបតីអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា មេដឹកនាំភេរវកររូបនេះនឹងមិនអាចបន្តបង្កការភ័យខ្លាចដល់ប្រជាជននៅក្នុងទ្វីបអាហ្វ្រិក ឬចូលរួមរៀបចំផែនការវាយប្រហារលើប្រជាជនអាមេរិកបានទៀតឡើយ ហើយការកម្ទេចរូបគេនឹងធ្វើឱ្យប្រតិបត្តិការជាសកលរបស់ក្រុម ISIS ត្រូវធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។
ជាមួយគ្នានេះ លោក ត្រាំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនីហ្សេរីយ៉ា សម្រាប់ការសហការជាដៃគូយ៉ាងជិតស្និទ្ធនៅក្នុងប្រតិបត្តិការយោធាដ៏ជោគជ័យមួយនេះផងដែរ៕
ចែករំលែកព័តមាននេះ