ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​បញ្ជូន​ដ្រូន​ជិត​៣០០​គ្រឿង​វា.យ​ប្រ.ហារ​អ៊ុយ​ក្រែន​ និង​ប្រគល់​សា.ក​ស.ព​យុទ្ធ​ជន​ពលី​៥២៨​នាក់

2 ម៉ោង មុន

ទី​ក្រុង​កៀវ៖ រុស្ស៊ី​​បាន​ប្រើ​ប្រាស់​​ដ្រូនជា​ច្រើន​រយ​គ្រឿង​វាយ​ប្រហារ​​​អ៊ុយ​ក្រែន​កាល​ពី​យប់​មិញ​។ ​រុស្ស៊ី​ក៏​បាន​ប្រគល់​សាក​សព​យុទ្ធ​ជន​ពលី​របស់​​អ៊ុយ​ក្រែន​៥២៨​នាក់ផង​ដែរ​​​បន្ទាប់​ពី​មាន​ការ​ដូរ​ឈ្លើយ​សឹក​គ្នា​។ មនុស្ស​ម្នាក់​​​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​​របស់​រុស្ស៊ី​។ កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​អះ​អាង​​​ថា​រុស្ស៊ី​បញ្ជូន​​ដ្រូន​២៩៤​គ្រឿង​​ទៅ​វាយ​ប្រហារ​​។ នៅ​ក្នុង​ចំណោម​​​នោះ អ៊ុយ​ក្រែន​បាញ់​ទម្លាក់​​២៦៩​គ្រឿង​។​ នៅ​តំបន់​ខឺសុន​ អគារ​ខ្ពស់​ៗ​ចំនួន​៥ខ្នង​ និង​ផ្ទះ​របស់​ប្រជា​ជន​១៩ខ្នង​រង​ការ​ខូច​ខាត​ដោយ​សារ​ការ​វាយ​ប្រហារ​​ដែល​បណ្ដាល​​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់…

ទី​ក្រុង​កៀវ៖ រុស្ស៊ី​​បាន​ប្រើ​ប្រាស់​​ដ្រូនជា​ច្រើន​រយ​គ្រឿង​វាយ​ប្រហារ​​​អ៊ុយ​ក្រែន​កាល​ពី​យប់​មិញ​។ ​រុស្ស៊ី​ក៏​បាន​ប្រគល់​សាក​សព​យុទ្ធ​ជន​ពលី​របស់​​អ៊ុយ​ក្រែន​៥២៨​នាក់ផង​ដែរ​​​បន្ទាប់​ពី​មាន​ការ​ដូរ​ឈ្លើយ​សឹក​គ្នា​។ មនុស្ស​ម្នាក់​​​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​​របស់​រុស្ស៊ី​។ កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​អះ​អាង​​​ថា​រុស្ស៊ី​បញ្ជូន​​ដ្រូន​២៩៤​គ្រឿង​​ទៅ​វាយ​ប្រហារ​​។ នៅ​ក្នុង​ចំណោម​​​នោះ អ៊ុយ​ក្រែន​បាញ់​ទម្លាក់​​២៦៩​គ្រឿង​។​

នៅ​តំបន់​ខឺសុន​ អគារ​ខ្ពស់​ៗ​ចំនួន​៥ខ្នង​ និង​ផ្ទះ​របស់​ប្រជា​ជន​១៩ខ្នង​រង​ការ​ខូច​ខាត​ដោយ​សារ​ការ​វាយ​ប្រហារ​​ដែល​បណ្ដាល​​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​របួស​២៣​នាក់​។ នេះ​បើ​យោ​ងតាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អ​ភិបាល​តំបន់​នេះគឺ​លោក​អូឡិច​សាន់​ដឺ ប្រូគូឌីន (Oleksandr Prokudin)។ នៅ​តំបន់​អូដេសា​, ខាគីវ និង​ស៊ូមី ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​សុទ្ធតែ​រង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​។ ទី​តាំង​​៣៩​​កន្លែង​​នៅ​អូដេសា​​គ្មាន​ភ្លើង​​​អគ្គិសនី​ប្រើ​ប្រាស់​ទេបន្ទាប់​ពី​បណ្ដាញ​ចែក​ចាយ​អគ្គីសនីរង​ការ​ខូច​ខាត​។ ដូច្នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​មនុស្ស​២២០០០​នាក់​។

នៅ​តំបន់​ខា​គីវ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​សំខាន់ៗ​រង​ការខូច​ខាត​ ក្នុង​នោះ​មាន​ផ្លូវ​មួយ​ខ្សែ, ស្ថានីយ​​រថ​ភ្លើង​ក្រោម​ដី​២​កន្លែង, បណ្ដាញ​ទំនាក់​ទំនង​ប្រព័ន្ធ​ដឹក​ជញ្ជូន​អេឡិច​ត្រូ​និច​, ​​រថ​យន្ត​បឺស​ប្រើ​អគ្គិសនី​មួយ​គ្រឿង និង​ចំណត​រថ​យន្ត​សា​ធារណៈ​។ មនុស្ស​៧​នាក់​រង​របួស​នៅ​តំបន់​ស៊ូមី​បន្ទាប់​ពី​ការិយាល័យ​ធ្វើ​ការ​មួយ​កន្លែង​ រថ​យន្ត​គិលាន​សង្គ្រោះ​ រថ​យន្ត​ខ្នាត​តូច​ និង​រថ​យន្ត​ជា​ច្រើន​គ្រឿង​រង​ការ​វាយ​ប្រហារ​។ ទន្ទឹម​នឹង​នោះ រុស្ស៊ី​ក៏​មិន​រួច​ខ្លួន​ដែរ​។ អ៊ុយ​ក្រែន​បាន​បញ្ជូន​ដ្រូន​វាយ​ប្រហារ​ស្លាប់​មនុស្ស​ម្នាក់​នៅ​តំបន់​បែល​ហ្គោ​រ៉ូត​។ នេះ​បើ​យោង​តាម​អាជ្ញា​ធរ​មូល​ដ្ឋាន​។

ការ​វាយ​ប្រហារ​កាល​ពី​យប់​មិញ​នោះ​កើត​ឡើង​ចំ​ពេល​ដែល​រុស្ស៊ី​ប្រគល់​សាក​សព​ទាហាន​អ៊ុយ​ក្រែន​៥២៨​នាក់​។ មជ្ឈ​មណ្ឌល​ឈ្លើយ​សឹក​អ៊ុយ​ក្រែន​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ជា​លទ្ធ​ផល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​មាតុ​ភូមិ​និវត្ត​​យុទ្ធ​ជន​ពលី​ទាំង​នោះ​ នៅ​ទី​បញ្ចប់​សាក​សព​៥២៨​នាក់​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​វិញ។ ក្រុម​អ្នក​ស៊ើប​អង្កេត​ និង​អ្នក​ជំនាញ​នឹង​ខិត​ខំ​កំណត់​អត្ត​សញ្ញាណ​របស់​អ្នក​ទាំង​នោះ​។ កាល​ពី​មុន​នោះ​មួយ​ថ្ងៃ​ ប្រទេស​ទាំង​២​បាន​ដូរ​ឈ្លើយ​សឹក​គ្នា​ម្ខាង​ៗ​២០៥​នាក់​៕ ប្រភព៖ Euro News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ