ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​អេ​បូ​ឡា​ផ្ទុះ​ឡើង​វិញ​នៅ​អាហ្វ្រិក អ្នកដំណើរ​មក​ពី​កុង​ហ្គោ និង​អ៊ូ​ហ្គ​ង់​ដា​ដែល​មាន​រោគ​សញ្ញា​សង្ស័យ​ជំងឺ​អេ​បូ​ឡា ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​លេខ ១១៥ ជា​បន្ទាន់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦​នេះ មានការ​រាយការណ៍​ពី​ការ​ផ្ទុះ​ឡើង​ជំងឺ​អេ​បូ​ឡា នៅ​ប្រទេស​កុង​ហ្គោ (DRC) ទ្វីបអាហ្វ្រិក ដែល​មាន​ករណី​សង្ស័យ​ចំនួន…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦​នេះ មានការ​រាយការណ៍​ពី​ការ​ផ្ទុះ​ឡើង​ជំងឺ​អេ​បូ​ឡា នៅ​ប្រទេស​កុង​ហ្គោ (DRC) ទ្វីបអាហ្វ្រិក ដែល​មាន​ករណី​សង្ស័យ​ចំនួន ២៤៦​ករណី និង​អ្នក​ស្លាប់​ចំនួន ៦៥​នាក់ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​ឲ្យ​ដឹង​ថា ជំងឺ អេ​បូ​ឡា ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​សារធាតុសរីរាង្គ​របស់​អ្នកជំងឺ​។ វា​ចេញ​រោគ​សញ្ញា​ជា​មធ្យម ចាប់ពី​៨ ទៅ​១០​ថ្ងៃ បន្ទាប់​ពី​ការ​ប៉ះពាល់​អ្នកជំងឺ​។ វា​ចេញ​រោគ​សញ្ញា​រួម​មាន គ្រុនក្តៅ ឈឺ​សាច់ដុំ អស់កម្លាំង ឈឺក្បាល និង​ឈឺបំពង់ក និង​វិ​វ​ត្តិ​ទៅ​ជា​ហូរ​ឈាម​ធ្ងន់ធ្ងរ និង​ខ្សោយតម្រងនោម និង​ខ្សោយ​សរីរាង្គ​ដទៃ​ទៀត​។ មាន​វ៉ាក់សាំង​ចាក់​ប្រភេទ Ervebo ប៉ុន្តែ​មិន​ទាន់​មាន​ឱសថ​ព្យាបាល​។ ការ​ព្យាបាល​ពឹងផ្អែក​លើ​ការ​ព្យាបាល​គាំទ្រ​វេជ្ជសាស្ត្រ ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រសួងសុខាភិបាល​អ៊ូ​ហ្គ​ង់​ដា បាន​រាយការណ៍​ពី​ថ្ងៃ​សុក្រ ១៥ ឧសភា ថា ប្រទេស​អ៊ូ​ហ្គ​ង់​ដា (​នៅ​ទ្វី​អាហ្វ្រិក​ដែរ​) ក៏​បាន​បញ្ជាក់​ពី​ការ​ផ្ទុះ​ឡើង នៃ​ជំងឺ​វីរុស​អេ​បូ​ឡា (​ឆ្លង​ខ្លាំង​) ដោយ​បន្ថែម​ថា ការ​ផ្ទុះ​ឡើង​នេះ ពាក់ព័ន្ធ​នឹង​ពូជ Bundibugyo ។

ក្រសួង​បាន​និយាយ​បន្ត​ទៀត​ថា ករណី​នេះ​គឺជា​ការ​ឆ្លង​មេរោគ ដែល​នាំ​ចូល​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ អ្នកជំងឺ បាន​ស្លាប់​នៅ​ក្នុង​ការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​នៅ​ថ្ងៃ​ទី ១៤ ខែឧសភា បន្ទាប់​ពី​វិ​វត្ត​ទៅ​ជា​រោគ​សញ្ញា​ហូរ​ឈាម ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បញ្ជាក់​ថា គ្រប់​អ្នកដំណើរ ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ខាងលើ ឬ​ឆ្លងកាត់​ប្រទេស​ទាំង​ពីរ​ខាងលើ និង​មាន​រោគ​សញ្ញា ដូច​ជា ៖ គ្រុនក្តៅ ឈឺ​សាច់ដុំ អស់កម្លាំង ឈឺក្បាល ឈឺពោះ និង​ឈឺបំពង់ក សូម​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ ឬ​ទូរ​សព្ទ​ទៅ​លេខ ១១៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ