ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបញ្ជូនទៅតុលាការ ក្រោយធ្វើ​សកម្មភាពគា.ស់តូបប្តូរប្រាក់ លួ.ច​លុយ និងទូរស័ព្ទ៥គ្រឿង

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ចោទប្រកាន់​ធ្វើ​សកម្មភាព​លួច​គាស់​តូប​ប្តូរ​លុយ​យក​បាន​១​ម៉ឺន​បាត​និង​ទូរស័ព្ទ​៥​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៦​។ លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​ជនសង្ស័យ​មានឈ្មោះ កា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ចោទប្រកាន់​ធ្វើ​សកម្មភាព​លួច​គាស់​តូប​ប្តូរ​លុយ​យក​បាន​១​ម៉ឺន​បាត​និង​ទូរស័ព្ទ​៥​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៦​។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​ជនសង្ស័យ​មានឈ្មោះ កា រ៉ា​ន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​(​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​)​ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ពាក្យបណ្តឹង​ឈ្មោះ ណា​ន ចាន់​នី ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​(​មុខ​របប​ប្តូរ​ប្រាក់​)​រស់នៅ​ភូមិ​ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ កា រ៉ា​ន (​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​)​ដែល​ធ្វើ​សកម្មភាព​លួច​គាត់​ទ្វា​តូប​ប្តូរ​លុយ​យក​អស់​ចំនួន​១​ម៉ឺន​បាត និង​ទូរស័ព្ទ​៥​គ្រឿង​ដែល​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ បាន​បញ្ជាក់​ថា​៖​ក្រោយ​កម្លាំង​ជំនាញ​ទទួល​បណ្តឹង​ហើយ​បាន​ស្រាវជ្រាវ​តាម​រយៈ​កាំ​ម៉េ​រ៉ា​សុវត្ថិភាព​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ដែល​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៦​នៅ​ចំណុច​ភូមិ​ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​នាំ​យក​សាកសួរ​តាម​ចម្លើយ​សារភាព​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕(​ប៊ុ​ន ធឿ​ន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ