រាជធានីភ្នំពេញ ៖ អគ្គនាយកអង្គភាពស៊ីម៉ាក់បានឲ្យដឹងមាន ដ្រូនអត្តឃាតមួយគ្រឿង ជាសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានជាប់សំណាញ់បង់ត្រី ។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦យ៉ាងដូច្នេះថា៖« ដ្រូនអត្តឃាតជាសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានជាប់សំណាញ់បង់ត្រី! ក្នុងស្រះទឹកចិញ្ចឹមត្រី! ។ ១៧ ខែឧសភា ឆ្នាំ២០២៦ » ។
សូមជម្រាបថា កងកម្លាំង CMAC កំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមរំដោះដី ជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសាររបស់ប្រជាពលរដ្ឋដូចជា ជាចម្ការដំឡូង ដែលត្រូវប្រមូលផលនេះជាដើម ។
ការបាញ់គ្រាប់បែកចង្កោម និងគ្រាប់ផ្សេងទៀតពីទាហានសៀមឈ្លានពាន មកលើគោលដៅភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ពន្ធ័ស៊ីវិល ដើម្បីសម្លា.ប់មនុស្សសម្លាប់ភូមិសាស្ត្រ និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ច សង្គមចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទាំងនោះ ។ រួមគ្នាបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងរំដោះដី នៃផលវិបាកសេដ្ឋកម្មសង្គមឱ្យបានឆាប់បំផុត ជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យ និងវិធានការដឹកនាំរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ៕


ចែករំលែកព័តមាននេះ