CDC កម្ពុជា ជំរុញឱ្យប្រុងប្រយ័ត្ន ក្រោយរកឃើញការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ និងអ៊ូហ្គង់ដា នៅទ្វីបអាហ្វ្រិក
រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសនាថ្ងៃទី១៦ ខែឧសភានេះថា ៖ នៅថ្ងៃទី១៥ ឧសភា ២០២៦…
រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសនាថ្ងៃទី១៦ ខែឧសភានេះថា ៖ នៅថ្ងៃទី១៥ ឧសភា ២០២៦…
រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសនាថ្ងៃទី១៦ ខែឧសភានេះថា ៖ នៅថ្ងៃទី១៥ ឧសភា ២០២៦ នេះ មានការរាយការណ៍ពីការផ្ទុះឡើងជំងឺអេបូឡា នៅប្រទេសកុងហ្គោ (DRC) ទ្វីបអាហ្វ្រិក ដែលមានករណីសង្ស័យចំនួន២៤៦ករណី និងអ្នកស្លា.ប់ចំនួន៦៥ នាក់ ។

ជំងឺ អេបូឡា ឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសារធាតុសរីរាង្គរបស់អ្នកជំងឺ ។ ចេញរោគសញ្ញាជាមធ្យម ចាប់ពី 8 ទៅ 10 ថ្ងៃ បន្ទាប់ពីការប៉ះពាល់អ្នកជំងឺ ។
ចេញរោគសញ្ញារួមមាន គ្រុនក្តៅ ឈឺសាច់ដុំ អស់កម្លាំង ឈឺក្បាល និងឈឺបំពង់ក និងវិវត្តិទៅជាហូរឈាមធ្ងន់ធ្ងរ និងខ្សោយតម្រងនោម និងខ្សោយសរីរាង្គដទៃទៀត ។ មានវ៉ាក់សាំងចាក់ប្រភេទ Ervebo មិនទាន់មានឱសថព្យាបាល ការព្យាបាលពឹងផ្អែកលើការព្យាបាលគាំទ្រវេជ្ជសាស្ត្រ ។

ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលអ៊ូហ្គង់ដា បានរាយការណ៍ពីថ្ងៃសុក្រ ១៥ ឧសភា ថា ប្រទេសអ៊ូហ្គង់ដា(នៅទ្វីអាហ្វ្រិកដែរ) ក៏បានបញ្ជាក់ពីការផ្ទុះឡើងនៃជំងឺវីរុសអេបូឡាដ៏ឆ្លងខ្លាំង ដោយបន្ថែមថា ការផ្ទុះឡើងនេះពាក់ព័ន្ធនឹងពូជ Bundibugyo ។
ក្រសួងបាននិយាយបន្តទៀតថា ករណីនេះ គឺជាការឆ្លងមេរោគដែលនាំចូលពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ អ្នកជំងឺបានស្លា.ប់ នៅក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី១៤ ខែឧសភា បន្ទាប់ពីវិវត្តទៅជារោគសញ្ញាហូរឈាម ។
គ្រប់អ្នកដំណើរធ្វីដំណើរមកពីប្រទេសខាងលើ ឬឆ្លងកាត់ប្រទេសទាំងពីរខាងលើ និងមានរោគសញ្ញា គ្រុនក្តៅ ឈឺសាច់ដុំ អស់កម្លាំង ឈឺក្បាល ឈឺពោះ និងឈឺបំពង់ក សូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ១១៥ ៕
ចែករំលែកព័តមាននេះ