ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមដើរលេងយប់ ត្រៀមធ្វើសកម្មភាពកា.ប់ប្ល.ន់ម៉ូតូតាមផ្លូវជាតិលេខ៤១ ប៉ះចំសមត្ថកិច្ចល្បាត​

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ជនសង្ស័យ​ចំនួន​០២​នាក់ ក្នុង​ចំណោម​បក្ខពួក​០៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ក្រុម​ជនសង្ស័យ​ត្រៀម​ធ្វើ​សកម្មភាព ហើយ​ក៏​ពើបប្រទះ​ជាមួយ​កម្លាំង​នគរបាល​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ក៏​ឃាត់ខ្លួន​តែ​ម្តង​។ នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ឱ្យ​ដឹង​ថា​÷ ដោយ​បាន​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ…

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ជនសង្ស័យ​ចំនួន​០២​នាក់ ក្នុង​ចំណោម​បក្ខពួក​០៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ក្រុម​ជនសង្ស័យ​ត្រៀម​ធ្វើ​សកម្មភាព ហើយ​ក៏​ពើបប្រទះ​ជាមួយ​កម្លាំង​នគរបាល​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ក៏​ឃាត់ខ្លួន​តែ​ម្តង​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ឱ្យ​ដឹង​ថា​÷ ដោយ​បាន​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​ការ​ចង្អុល​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​គងពិសី បាន​បញ្ជា​ដឹកនាំ​អោយ​កំលាំង​ផ្នែក​ព្រហ្មទណ្ឌ​សហការ​ស្រាវជ្រាវ​ករណី​ប៉ុនប៉ង​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​ប្លន់​យក​ម៉ូតូ​) នៅ​វេលា​ម៉ោង​០១​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ចំណុច​ក្នុងភូមិ​បឹង​ប្រ​ស្រែ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ឃើញ​មុខសញ្ញា​សង្ស័យ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ដោយ​មានការ​សង្ស័យ​កម្លាំង​បាន​ធ្វើការ​ឃាត់​សួរនាំ​ជនសង្ស័យ​បាន​ដក​កាំបិត​កញ្ចែ​ត​បម្រុង​កាប់​មក​លើ​សមត្ថកិច្ច​។ រីឯ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​រហូត​ចូល​ដល់​ទឹកដី​ស្រុក​ប​សេដ្ឋ​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​សេដ្ឋ ឃាត់​បាន​០២​នាក់​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្រុម​ជនសង្ស័យ​ចំនួន​០២​នាក់​ដែល​ឃាត់ខ្លួន​បាន ទី​១-​ឈ្មោះ អាន ពន្លឺ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ សុខ ភក្តី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​សេក​ពង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល បញ្ជូន​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី និង​(​ម្នាក់​ទៀត​រត់គេច​ខ្លួន​)​។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា បើ​យោង​តាម​ច​ម្លេ​ី​យ​យ៉ា​ខ្លី​របស់​ក្រុម​ជនសង្ស័យ​ខាងលើ​ថា​ពួក​គេ​ដេ​ី​រ​យប់​បបួល​គ្នា​ចេញ​ដើរ​កាប់​ប្លន់​នៅ​តាម​ផ្លូវជាតិ​លេខ​៤១​។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ រួម​ជាមួយ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២៦ គ្មាន​ស្លាក​លេខ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ