ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែកណាស់! ​នៅអាហ្វ្រិក​គេមិនពាក់នាឡិកា Rolex ទេ តែបែរជាញ៉ាំវាទៅវិញ

13 ម៉ោង មុន

ប្លែកៗ៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ពាក្យស្លោកដ៏ល្បីល្បាញនៅប្រទេសអ៊ូហ្គង់ដា​គឺ «ពួកយើងមិនពាក់នាឡិកា Rolex ទេ តែពួកយើងញ៉ាំវា»។

តាមពិតទៅ Rolex គឺជាអាហារជាតិដ៏ពេញនិយមមួយប្រភេទ ដែលកែច្នៃចេញពីពាក្យថា «​រមូរ ឬ Rolled eggs»។ អាហារនេះត្រូវបានបង្កើតឡើងដោយការយកនំប៉័ង ឆាប៉ាទីរបស់ឥណ្ឌា ដាក់ពងមាន់ចៀន រួមជាមួយបន្លែនិងសាច់ រួចរមូរចូលគ្នា។

ចាប់ផ្ដើមពីអាហារថោកសមរម្យសម្រាប់កម្មករនិងនិស្សិតនៅទសវត្សរ៍ឆ្នាំ១៩៩០ មក មុខម្ហូបនេះបានក្លាយជាអាហារដ៏ពេញនិយមទូទាំងប្រទេស ដែលមានការច្នៃប្រឌិតជាច្រើនរសជាតិ ដូចជាការបន្ថែមសាច់គោ ផ្លែឈើ ភីហ្សា ​ឬសូម្បីតែមុខម្ហូបបែបអឺរ៉ុប។ អាហារនេះមានតម្លៃថោក រហ័ស និងងាយស្រួលទទួលទាន ដោយថែមទាំងមានការរៀបចំពិធីបុណ្យមហោស្រព Rolex ប្រចាំឆ្នាំដើម្បីលើកកម្ពស់មុខម្ហូបផ្លូវកាយនេះផងដែរ៕