ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខព្រមានយ៉ាងធ្ងន់ៗនៅថ្ងៃពុធនេះថា កិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ នឹងត្រូវបញ្ចប់ភ្លាមៗជាដាច់ខាត ប្រសិនបើរកឃើញថា អ៊ីរ៉ង់បានកុហក ឬលួចប្រមូលលុយថ្លៃឆ្លងកាត់ ថ្លៃធានារ៉ាប់រង ឬកម្រៃផ្សេងៗពីកប៉ាល់ដឹកជញ្ជូនដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ ទទួលបានការអះអាងដោះស្រាយពីខាងភាគីអ៊ីរ៉ង់ ដោយលោកបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា ទីក្រុងតេហេរ៉ង់បានជូនដំណឹងមកអាម៉េរិកថា ពួកគេមិនបានទាមទារ ឬទទួលប្រាក់កម្រៃណាមួយពីកប៉ាល់ឆ្លងកាត់នោះឡើយ ទោះបីជាមានការចុះផ្សាយផ្ទុយពីនេះពីសំណាក់សារព័ត៌មានក្លែងក្លាយដែលចង់បង្កជម្លោះក៏ដោយ។
ទោះជាយ៉ាងណា លោក ត្រាំ បានដាក់លក្ខខណ្ឌដាច់ខាតថា បើព័ត៌មានបដិសេធរបស់អ៊ីរ៉ង់នេះត្រូវបានរកឃើញថាជាការភូតកុហក នោះអាម៉េរិកនឹងផ្ដាច់ការចរចាត្រឹមកម្រិតនោះតែម្ដង៕
ចែករំលែកព័តមាននេះ