ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ​ ៖ ​បើ​យើង​មិន​យល់​ពី​អតីតកាល​យើង​ច្បាស់​ទេ​ ប្រវត្តិសាស្ត្រ​នឹង​វិល​មក​រក​យើង​ដដែល

57 វិនាទី មុន

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ សមាជិក​រដ្ឋសភា និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់​ថា បើ​យើង​មិន​យល់​ពី​អតីតកាល​យើង​ច្បាស់​ទេ ប្រវត្តិសាស្ត្រ​នឹង​វិល​មក​រក​យើង​ដដែល​។ ឯកឧត្តម ខៀវ…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ សមាជិក​រដ្ឋសភា និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់​ថា បើ​យើង​មិន​យល់​ពី​អតីតកាល​យើង​ច្បាស់​ទេ ប្រវត្តិសាស្ត្រ​នឹង​វិល​មក​រក​យើង​ដដែល​។

ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ​បាន​សរសេ​លើ បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៦​យ៉ាង​ដូច្នេះ​៖​នៅ​ក្នុង​អារម្ភកថា​សៀវភៅ​«​ជម្នះ​រស់​»​ជា​ភាសា​ខ្មែរ ខ្ញុំ​បាន​សរសេរ​ថា «​បើ​យើង​មិន​យល់​ពី​អតីតកាល​យើង​ច្បាស់​ទេ ប្រវត្តិសាស្ត្រ​នឹង​វិល​មក​រក​យើង​ដដែល​» ហើយ​ជា​ទូទៅ​អ្នកនយោបាយ​ត្រូវ​ដឹង​ពី​អតីតកាល​មួយ​ចំនួន មិនមែន​ដើម្បី​ជា​អ្នកជំនាញ​ទេ តែ​ដើម្បី​កុំអោយ​«​ក្បាល​មិន​ដល់​មេឃ ជើង​មិន​ជាប់​ដី​» ។ ឧទាហរណ៍​ថ្មី​ៗ​នេះ គឺ​សម្តី​លោក សុ​ិ​ន ជិន​ពិញ ដែល​និយាយ​ទៅ​កាន់​លោក​ត្រាំ​ធ្វើ​អោយ​ទីប្រឹក្សា​អា​មេ​រិ​កមួយ​ចំនួន​វិះ​ធ្លាក់​ពីលើ​កៅអី គឺ​លោក សុ​ី​ជិន​ពិញ និយាយ​ពី​ការ​ចាំបាច់​ចៀស​ផុត​ពី​អន្ទាក់ Thucydides ( Thucydides Trap ) ព្រោះ​មិន​មាន​អ្នក​ណា​គិត​ថា​លោក ស៊ី ជិន​ពិញ ចេះ​យកសម្តី​នយោបាយ​វិទូ​អា​មេ​រិ​កមក​និយាយ​ចំ​ពេល​នេះ​ទេ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា​អន្ទាក់ Thucydides គឺជា​ការ​ប្រឈម​មុខ​រវាង​បុរី Athen និង Sparta ដែល​ជា​មហាអំណាច​ធំ​ពីរ​ប្រជែង​គ្នា​ក្នុង​ពិភព​ក្រិ​ក កាលពី ២ ០០០ ឆ្នាំ​មុន ។ បុរី​ទាំង​ពីរ​បាន​រួម​កម្លាំង​គ្នា​កម្ចាត់​ចក្រភព​ពែ​ក្ស តែ​នៅ​ពេល​មាន​ជ័យ​ជំនះ​ហើយ បុរី​ទាំង​ពី​ក៏​ងាក​មក​ប្រខាំ​គ្នា​ព្រោះ​ការ​ប្រកួតប្រជែង​ឥទ្ធិពល​នា​សម័យ​នោះ ។

ឯកឧត្តម​ថា​ពាក្យ « Thucyclydes Trap» ត្រូវ​បាន ប្រើ​ដោយ​លោក Herman Wouk ក្នុង​ពេល​លោក​ធ្វើ​បទឧទ្ទេសនាម​នៅ​មហាវិទ្យាល័យ​សង្គ្រាម​ជើង​ទឹក ( Naval War College ) នា​ឆ្នាំ ១៩៨០ ។ លោក​បាន បង្ហាញ​ថា នៅ​ក្នុង​ការ​ប្រឈម​មុខ​រវាង​មហាអំណាច​ដែល​ទើប​លេចឡើង ( Emerging Power ) ជាមួយ​មហាអំណាច​ដែល​កំពុង​ត្រួតត្រា ( Ruling Power ) ចំនួន ១៦ ក្នុង​ប្រវត្តិសាស្ត្រ ការ​ប្រឈម​មុខ​ចំនួន ១២ បាន​បញ្ចប់​ក្នុង​សង្គ្រាម ។ ហើយ​ពាក្យ​នេះ ត្រូវ​បាន​នយោបាយ​វិទូ​អា​មេ​រិ​កមួយ​ចំនួន​យក​មក​ប្រើ​ក្នុង​ទំនាក់ទំនង​សហរដ្ឋអាមេរិក – ចិន នៅ​ពេល​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ