ចុះព័ទ្ធវង់ល្បែ.ងក្នុងពិធីបុណ្យភូមិ ដកហូតសម្ភារៈ និងអប់រំអ្នកលេ.ង
- កំពង់ស្ពឺ
ខេត្តសៀមរាប៖ ក្រោយពីមានការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន នៅយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ មិនបានប៉ុន្មានម៉ោងផង ក៏ ត្រូវបានលោកឧត្តមសេនីយ៍ទោ ហួត…
ខេត្តសៀមរាប៖ ក្រោយពីមានការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន នៅយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ មិនបានប៉ុន្មានម៉ោងផង ក៏ ត្រូវបានលោកឧត្តមសេនីយ៍ទោ ហួត…
ខេត្តសៀមរាប៖ ក្រោយពីមានការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន នៅយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ មិនបានប៉ុន្មានម៉ោងផង ក៏ ត្រូវបានលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាផ្ទាល់ចាត់ឱ្យលោកវរសេនីយ៍ត្រី ម៉ី ស្សាវរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀម រាប ដាក់កម្លាំងចុះពិនិត្យភ្លាមៗ រកឃើញថា ពិតជាមានការលេង ល្បែងស៊ីសងខុសច្បាប់ នៅកន្លែងដែលមានពិធីបុណ្យភូមិនៅវត្តអារញ្ញសាគរ ដែលស្ថិតក្នុងភូមិ សាស្ត្រសង្កាត់សៀមរាបក្រុងខេត្តសៀមរាប ពិតប្រាកដមែន។
តាមការបញ្ជាក់របស់កន្លាំងនគរបាលប៉ុស្តិ៍ សង្កាត់សៀមរាបបាន ឱ្យដឹងនៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦នេះថា ក្រុមអ្នកញៀន ល្បែងទាំងនោះសុទ្ឋតែអ្នកភូមិ ហើយកម្លាំងបានធ្វើការដកហូត យកសម្ភារៈល្បែងទាំងនោះនិង បានធ្វើការអប់រំក្រុមមនុស្សទាំង នោះឱ្យបញ្ឈប់ការលេងល្បែងខុសច្បាប់ជាបន្ទាន់ផងដែរ ប៉ុន្តែពុំមានឃាត់ខ្លួនជនញៀនល្បែងណាម្នាក់ឡើយ។
បច្ចុប្បន្ន ក្រុមញៀនល្បែង ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់សៀមរាប ចុះ ធ្វើការអប់រំបញ្ឈប់សកម្មភាពលេងល្បែង តទៅទៀត នៅយប់ថ្ងៃ សុក្រ ទី ១៥ ខែ ឧសភា ឆ្នាំ ២០២៦ នោះ ។ ចំពោះ វត្ថុតាង ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ដកហូតយកមករក្សាទុក នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់សៀមរាប បណ្តោះអាសន្ន៕






ចែករំលែកព័តមាននេះ