ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អជាងគេបំផុត នៅលើពិភពលោក

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រទេស ដែល​មាន​បរិស្ថាន​ធម្មជាតិ​ល្អ​លេខ​១ នៅ​លើ​ពិភពលោក នៅ​ឆ្នាំ​២០២៦ ក្នុង​ការ​ស្ទង់​មតិ និង​ចំណាត់ថ្នាក់​សកល​ដោយ U.S….

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រទេស ដែល​មាន​បរិស្ថាន​ធម្មជាតិ​ល្អ​លេខ​១ នៅ​លើ​ពិភពលោក នៅ​ឆ្នាំ​២០២៦ ក្នុង​ការ​ស្ទង់​មតិ និង​ចំណាត់ថ្នាក់​សកល​ដោយ U.S. News & World Report ។

របាយការណ៍​ខាងលើ​នេះ​បាន​វាយតម្លៃ លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដែល​បាន​ថែរក្សា​តុល្យភាព​យ៉ាង​ល្អ​រវាង​ការ​អភិវឌ្ឍ និង​ការ​ការពារ​បរិស្ថាន ក្នុង​នោះ​មាន​គ្រប់គ្រង​បរិស្ថាន​បាន​ល្អ ផ្តល់​ខ្យល់អាកាស​ល្អ ការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការ​អភិរក្ស​ជីវចម្រុះ ប្រកបដោយ​និរន្ត​ភាព ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងបរិស្ថាន ។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​ថា ជា​កិត្តិយស​ណាស់ ចំពោះ​ភាព​ជោគជ័យ​នេះ របស់​ប្រជាជន និង​ប្រទេស​កម្ពុជា​លើ​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ នៅ​លើ​ឆាក​អន្តរជាតិ ។ ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែម​ថា ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រទេស​ដែល​មាន​បរិស្ថាន​ធម្មជាតិ ដ៏​ល្អ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បាន​ឆ្លុះ​បញ្ចាំង​ពី​កត្តា​ស្នូល ដែល​បាន​ដឹកនាំ​ការពារ និង​រៀបចំ​គ្រឹះ​វិស័យ​បរិស្ថាន​បាន​យ៉ាង​ល្អ​ប្រសើរ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សមិទ្ធផល​ការងារ និង​កិត្យានុភាព​ទាំងនេះ គឺជា​កេរ​មរតក​ដ៏​មាន​តម្លៃ ដែល​បន្តវេន​មក​ដល់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន និង​កំពុង​បន្ត​អនុវត្ត «​យុទ្ធសាស្ត្រ​បញ្ច​កោណ​» ដំណាក់កាល​ទី​១ ដែល​ជា​និច្ចកាល​តែងតែ​ផ្តល់​ការ​គាំទ្រ​ដឹកនាំ និង​តម្រង់​ទិស​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ការ​ជំរុញ​កិច្ចការពារបរិស្ថាន និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា និង​បាន​បង្កើត​បាន​សមិទ្ធផល​ថ្មី​ៗ លើ​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​ឱ្យ​ទទួល​បាន​ជោគជ័យ​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា យោង​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់ U.S. News & World Report និង​បាន​ផ្សា​ព្វ​ផ្សាយ​តាម​គេហទំព័រ SEA Infographics បាន​បង្ហាញ​ថា​កម្ពុជា​ជា​ប្រទេស​ដែល​មាន បរិស្ថាន​ធម្មជាតិ ដ៏​ល្អ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក និង​ដូច​គ្នា​ដែរ ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រទេស​ដែល​មាន​បរិស្ថាន​ធម្មជាតិ ដ៏​ល្អ​ជាងគេ​បំផុត​នៅ​ក្នុង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ ។

ប្រទេស​ក​ម្ពូ​ជា មានការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​រហូត​ដល់​៧៣​តំបន់ និង​មាន​ផ្ទៃដី​ជាង ៧​លាន​ហិ​កតា (​ប្រមាណ ៤១% នៃ​ផ្ទៃដី​ប្រទេស​) ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ព្រៃឈើ ត្រូវ​បានការ​ពារ និង​អភិរក្ស​ដោយ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​តឹង​រឹង​ស​ម្រ​ប់​ទីជម្រក​សត្វព្រៃ និង​ជីវៈចម្រុះ ។

ក្រសួងបរិស្ថាន បាន​ខិតខំ​ប្រឹងប្រែង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សមត្ថកិច្ច​គ្រប់​ប្រភេទ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​អាជ្ញាធ​ឬ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ រួម​ទាំង​សហគមន៍​តំបន់ការពារធម្មជាតិ និង​ដៃគូ​សហការ​ជាតិ និង​អន្តរជាតិ រួម​គ្នា​ដើម្បី​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​នៅ​កម្ពុជា ត្រូវ​បាន​ធានា​ដើម្បី​ការ​រស់នៅ​ប្រកបដោយ​ចីរភាព​ស្រប​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ​តាម​រយៈ​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ការ​អនុវត្ត «​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​» ដែល​ផ្តោត​លើ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព ។

ជាមួយ​គ្នា​នេះ កម្ពុជា​បាន និង​កំពុង​ជំរុញ​ការ​ដាំ​ស្តារ​ព្រៃឈើ ក្នុង​នោះ​ក្រសួងបរិស្ថាន បាន​ជំរុញ​សកម្មភាព​បណ្តុះ និង​ចែក​កូន​ឈើជូន​ប្រជាពលរដ្ឋ​ដាំ​យ៉ាងតិច​ចំនួន​១​លាន​ដើម ដែល​មិន​ត្រឹមតែ​ស្តារ​ព្រៃឈើ និង​បង្កើន​គម្រប​បៃតង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​កសាង​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​បង្កើន​សេដ្ឋកិច្ច​សហគមន៍ ព្រមទាំង​ឆ្លើយ​តប​នឹង​គោលដៅ​កម្ពុជា ជា​ប្រទេស​អព្យាក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ