ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីកាត់បន្ថយភាពចង្អៀតណែន! ជនជាប់ឃុំ ១០០នាក់ ត្រូវបានផ្ទេរពីគុកព្រៃសទៅមណ្ឌលអប់រំកែប្រែទី៤

2 នាទី មុន

រាជធានី​ភ្នំពេញ ៖ មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​គុក​ព្រៃ​ស​) បាន​ផ្ទេរ​ជន​ជាប់​ឃុំ​ចំនួន​១០០​នាក់ ទៅ​ឃុំខ្លួន​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ក្នុង​គោលបំណង​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ប្រកាស​នា​ថ្ងៃរសៀល​ទី​១៧…

រាជធានី​ភ្នំពេញ ៖ មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​គុក​ព្រៃ​ស​) បាន​ផ្ទេរ​ជន​ជាប់​ឃុំ​ចំនួន​១០០​នាក់ ទៅ​ឃុំខ្លួន​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ក្នុង​គោលបំណង​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ប្រកាស​នា​ថ្ងៃរសៀល​ទី​១៧ ខែឧសភា​នេះ ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បន្ត​ថា ដោយ​បានការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយនឹង​សមត្ថកិច្ច​គោលដៅ​ពាក់ព័ន្ធ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ បាន​ធ្វើការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ​១០០​នាក់ ចេញពី​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្ដម ឧត្ដម​អគ្គានុរក្ស​លេខ​១ ឈ​ន សា​ណាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ចាត់​លោក ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ មាន ថា​វរិ​ន្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ និង​លោក​ឧត្តម​អគ្គានុរក្ស​.១ ឈឹ​ម សុ​ផា​ន​ណា​រ៉ាត​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ ចុះ​បញ្ជា​ផ្ទាល់​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ