រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យមានជម្ងឺបាក់ទឹកចិត្ត និងជម្ងឺប្រចាំកាយ សម្រេចចិត្តយកកាំភ្លើងវែង ប្រភេទ AK ស្វាយបត់ បា.ញ់បញ្ចប់ជីវិ.តខ្លួនឯង បណ្តាលឱ្យស្លាប់ ក្រោយផ្សាររាត្រី ៦០ម៉ែត្រ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង២០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្បែរផ្លូវ៦០ម៉ែត្រ(ក្រោយផ្សាររាត្រី៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំពោះអត្តសញ្ញាណ បុរសខាងលើមិនស្គាល់ឈ្មោះនោះឡើយ អាយុប្រហែលជាង ៦០ឆ្នាំ ជាអតីតនគរបាល ស័ក្តិ ៣ នៃនាយកដ្ឋានអង្គរក្ស ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា គាត់តែងឧស្សាហ៍ដើរហាត់ប្រាណ តាមចំណុចនេះជាប្រចាំតែម្តង ។ ប៉ុន្តែនៅព្រឹកនេះ ពេលដែលដើរឆ្លងកាត់ គាត់ឃើញបុរសចំណាស់ខាងលើនេះ កំពុងអង្គុយក្បែរនោះទេ ទើបមិនចាប់អារម្មណ៍ ។ លុះពេលគាត់ដើរត្រឡប់មកវិញ បែរជាឃើញបុរសចំណាស់ខាងលើ ដេកស្លាប់ក្នុងថ្លុកឈាមក្បែរម៉ូតូអាគុយបាត់ទៅហើយ ។ ភ្លាមៗនោះ គាត់បានប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកអន្តរាគមន៍ផងដែរ ។
តាមប្រភពពីសាច់ញាតិបានឱ្យដឹងថា បុរសវ័យចំណាស់ខាងលើនេះ មានជម្ងឺប្រចាំកាយ ក៏ដូចជាមានជម្ងឺបាក់ទឹកចិត្តថែមទៀត ។ នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូអាគុយចេញមកក្រៅ ដោយបានសរសេរសំបុត្រផ្តាំផ្ញើ អោយអ្នកផ្ទះចាំយកសពរបស់គាត់ ធ្វើបុណ្យអោយផង រួចក៏ជិះចេញមកក្រៅបាត់តែម្តង ។ រហូតទាល់តែមានសមត្ថកិច្ចទាក់ទងមក ទើបមកដល់ឃើញឪពុកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យបានចុះមកធ្វើការត្រួតពិនិត្យ និងធ្វើលិខិតប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែកព័តមាននេះ