ខេត្តកែប ៖ មុននេះបន្តិចប្រភពពីខេត្តកែប បានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ដែលបាត់ខ្លួនក្នុងករណីលិចទូកកាលពីម្សិលមិញ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៦នេះ ក្រុមការងារបានរកឃើញសាកសពដែលបាត់ខ្លួនម្តាយនិងកូនទាំងបីនាក់ហើយ គឺអណ្តែតមកក្បែរឆ្នេរនៅជិតកន្លែងដែលទូកលិចនោះ ហើយសមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោមទិដ្ឋភាពសោកសៅពីសំណាក់ក្រុមគ្រួសារសាច់ញាតិ។
សូមរំលឹកឡើងវិញថា ប្រភពពត៌មានពីខេត្តកែបបានឲ្យដឹងថា កាលពីវេលាម៉ោង១២.៥០នាទីរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៦ម្សិលមិញនេះ មានទូកទូកយ៉ៗ របស់ពលរដ្ឋមួយគ្រួសារដែលជិះទៅរាវងាវសមុទ្រនៅសមុទ្រកែបបានលិច ដោយសារមានឧប្បទ្ទវហេតុគ្រោះធម្មជាតិ ខ្យល់សមុទ្របោកបក់ខ្លាំងធ្វើឲ្យទូកនោះលិច ហែលរួចជីវិតម្នាក់ជាឪពុក បាត់ខ្លួនម្តាយនិងកូនប្រុស២នាក់។
ទីតាំងកន្លែងកើតហេតុ នៅចំណុចមុខឃ្លងព្រែកសរសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ខណៈទូកបានចេញទៅរាវងាវ ស្របពេលមានខ្យល់សមុទ្រកំពុងបោកបក់ខ្លាំង។
តាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថានៅ ទូកខាងលើមានមនុស្សជិះចំនួន៤នាក់ ក្នុងនោះឪពុកឈ្មោះ រស់ សាម អាយុ៤០ឆ្នាំ បានរស់រានមានជីវិត ខណៈម្តាយឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ ក្នុងនោះអាយុ១០ឆ្នាំម្នាក់ និងអាយ្៨ឆ្នាំម្នាក់ បានបាត់ខ្លួន។
ជុំវិញហេតុការណ៍ខាងលើ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប កំពុងដឹកនាំកម្លាំងចម្រុះ ដើម្បីស្វែងរកជនរងគ្រោះទាំងបីនាក់ដែលកំពុងបាត់ខ្លួន។
ការរុកអ្នកបាត់ខ្លួនតាំងពី១រសៀលរហូតដល់ម៉ោង១១យប់ថ្ងៃដដែលនេះនៅមិនទាន់រកឃើញអ្នកបាត់ខ្លួននៅឡើយ ។
លុះនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៦នេះ ក្រុមការងារបានរកឃើញសាកសពដែលបាត់ខ្លួនម្តាយនិងកូនទាំងបីនាក់ហើយ គឺអណ្តែតមកក្បែរឆ្នេរនៅជិតកន្លែងដែលទូកលិចនោះ ហើយសមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕






ចែករំលែកព័តមាននេះ