ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យអុំទូក​​៣​ថ្ងៃ​! ​ភ្ញៀវ​ទេសចរ​ជាង​១០​ម៉ឺន​នាក់​ មកលេង​កម្សាន្ត​ខេត្តបន្ទាយមានជ័យ

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រយៈពេល​៣​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរមក​កំសាន្ត​ជាង​១០​ម៉ឺន​នាក់​ ក្នុង​ឱកាស​បុណ្យអុំទូក​ដល់​ថ្ងៃ​ទី​២៥ ខែ​វិ​ច្ឆ​ការ ឆ្នាំ​២០២៦​ នៅ​ខេត្តបន្ទាយមានជ័យ​។

លោក ឈឿ​ង សេរី​វុ​ធ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា ​រយៈពេល​៣ថ្ងៃ​ក្នុង​ឱកាស​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពៈ​ព្រៈ​ខែ អកអំបុក​មាន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​​មាន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២៦ ​មាន​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ និង​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​ មាន​ប្រមាណ​ជាង​៥​ម៉ឺន​នាក់ និង​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ​ អាច​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​អាច​ភ្ញៀវ​ធ្លាក់​ចុះ​ប​ន្តិច ​ព្រោះ​ជា​ថ្ងៃ​បញ្ចប់​។

លោក​បាន​បញ្ជាក់​ថា​ ​រយៈពេល​៣​ថ្ងៃ​ដែល​ភ្ញៀវ​មក​លេង​កំសាន្ត​មាន​កំណើន​ច្រើន​ជាងគេ​នៅ​មាត់​ស្ទឹង​ព្រះ​​ពន្លា​ ក្រុង​សិរី​សោភ័ណ ដែល​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ​បាន​រៀបចំ​ពិធី​បណ្តែតប្រទីប និង​សំពះ​ព្រៈ​ខែ អកអំបុក​ ដែល​មាន​ភ្ញៀវ​មក​លេង​​កម្សាន្ត​នៅ​រាត្រី​ថ្ងៃ​ទី​២៤ ខែវិច្ឆិការ ឆ្នាំ​២០២៦ ​មាន​ភ្ញៀវ​មក​លេង​ច្រើនកុះ​ករ​។

លោក ឈឿ​ង សេរី​វុ​ធ បាន​បញ្ជាក់​ថា​​ក្នុង​ឱកាស​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពៈ​ព្រៈ​ខែ អកអំបុក​នៅ​តាម​វត្ត​អារាម​ត្រូវ​បាន​រៀប​លេង​កំសាន្ត​ជា​ធម្មតា​និង​តំបន់រ​មណី​ដ្ឋា​ន​មាន​អាង​ត្រពាំង​ថ្ម​ ស្រុក​ភ្នំស្រុក និង​ប្រាសាទបន្ទាយឆ្មា ប្រាសាទបន្ទាយ​ទ័ព ប្រាសាទ​មេបុណ្យ និង​អាង​ជើង​គ្រូ​ស ឃុំ​បន្ទាយ​ឆ្មាំ​ស្រុក​ថ្មពួក​មាន​ភ្ញៀវ​ទៅ​លេង​កំសាន្ត​ជា​ធម្មតា​៕