ពិធីប្រណាំងទូក នៅស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ដូចការគ្រោងទុក រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រារព្វពិធីប្រណាំងទូកង ទូកខ្ទះត្នោត នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត។
បរិយាកាសនៅតាមដងស្ទឹងព្រែកត្នោត ក្រុងច្បារមន ពោរពេញដោយភាពសប្បាយរីករាយ ដោយមានមហាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកជួបជុំគ្នា លើកទឹកចិត្តកីឡាករអុំទូក និងរីករាយជាមួយសោភ័ណភាពនៃខេត្តកំពង់ស្ពឺ ក្រោមម្លប់នៃសុខសន្តិភាព។
សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បន្តអញ្ជើញមកទស្សនា និងកម្សាន្តឱ្យបានច្រើនកុះករ ៕







ចែករំលែកព័តមាននេះ