ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​បើក​សវនាការ​កា.ត់​ទោ.ស​ឪពុក​ក្មេក​​ព្រះ​អង្គ​ម្ចាស់​ហារី​ពី​បទ​កាន់​កាប់​រូប​អា.ស​អា.ភា.ស​កុ.មា.រ

4 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ ក្រុម​ប្រឹក្សា​តុលាការ​នៅ​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស រដ្ឋ​កាលី​ហ្វ័រញ៉ា​ ប្រទេស​អាមេរិក​ចាប់​ផ្ដើម​ពិនិត្យ​មើល​សំណុំ​រឿង​ចោទ​ប្រកាន់​លោក​ថូម៉ាស់ ម៉ាក​ខល (Thomas Markle) ដែល​ជា​ឪ​ពុក​ក្មេក​របស់​ព្រះ​អង្គ​ម្ចាស់​ហារី (Harry) ​នៃ​ចក្រ​ភព​អង់គ្លេស​ពី​បទ​​កាន់​កាប់​រូប​ភាព​​ដែល​មាន​លក្ខ​ណៈ​​​បៀត​បៀន​កុមារ​។ ក្នុ​ងនោះ មាន​ទាំង​​រូប​ថត​លោក​ម៉ាក​ខល​ខ្លួន​ឯង​ជា​ច្រើន​សន្លឹក​ថត​ជា​មួយ​កុមារ​មិន​ទាន់​ពេញ​វ័យ​។ នេះ​បើ​យោង​តាម​ការ​អាន​សេចក្ដី​ចោទ​ប្រកាន់​របស់​រដ្ឋ​អាជ្ញា​។

ទំនាក់​ទំនង​ឪ​ពុក​ និង​កូន​ស្រី​រវាង​អ្នក​ម្នាង​មេ​ហ្កាន និង​លោក​ថូម៉ាស់​ ម៉ាក​ខល​ មិន​សូវ​ជិត​ស្និទ្ធ​នឹង​គ្នា​ប៉ុន្មាន​ទេ

ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន លោក​ថូម៉ាស់​ ម៉ាក​ខល​ដែល​សព្វ​ថ្ងៃ​​នេះ​មាន​អាយុ​៨២​ឆ្នាំ​ទៅ​ហើយ​នោះ​អាច​នឹង​ត្រូវ​ជាប់​ពន្ធ​នា​គារ​៤០​ឆ្នាំ​។ ដូច្នេះ​ លោក​ប្រហេល​ជា​ស្លាប់​នៅ​ក្នុង​គុក​។ សមត្ថ​កិច្ច​​ចាប់​ខ្លួន​លោក​ថូម៉ាស់ ម៉ាក​ខល​កាល​ពី​ដើម​ខែ​វិច្ឆិកា​បន្ទាប់​ពី​មន្ត្រី​សហ​ព័ន្ធ​ថ្លែង​ថា​ពួក​គេ​រក​ឃើញ​រូប​ភាព​អាស​អាភាស​កុមារ​រាប់​សិប​សន្លឹក​។ ក្នុង​នោះ​ក៏​មាន​រូប​វីឌីអូ​, រូប​ស្លាយ​ (slide) និង​សៀវ​ភៅ​និយាយ​អំពី​ការ​បៀត​បៀន​កុមារ​ផង​ដែរ​។ របស់​ទាំង​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​។

តុលាការ​ក៏​បាន​ចោទ​ប្រកាន់​ផង​ដែរ​ថា​លោក​ថូម៉ាស់​ ម៉ាក​ខល​កាន់​កាប់​រូប​​ភាព​អាស​អាភាស​កុមារ​នៅ​ហ្វ៊ីលីពីន​​។ នៅ​ទី​នោះ គាត់​មាន​ផ្ទះ​មួយ​ខ្នង​ ហើយ​ទំនង​ជា​នៅ​ផ្ទះ​នោះ​ហើយ​ដែល​គាត់​ថត​រូប​អាក្រាត​របស់​កុមារ​។ ​សាក្សី​ម្នាក់​ប្រាប់​ថា​គាត់​ថត​រូប​ស្រាត​ជា​មួយ​កុមារី​​យ៉ាង​តិច​២​សន្លឹក​។ នេះ​បើ​យោង​តាម​សេចក្ដី​ចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ​​។ សព្វ​ថ្ងៃ​នេះ​ លោក​ថូម៉ាស់​ ម៉ាក​ខល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង​នៃ​ពន្ធ​នា​គារ​រដ្ឋ​ផ្លរីដា​ ជា​ទី​ដែល​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​នៅ​មជ្ឈមណ្ឌល​មនុស្ស​ចាស់​មួយ​កន្លែង​​។ គាត់​នឹង​ត្រូវ​ផ្ទេរ​ទៅ​ជាប់​ឃុំ​នៅ​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​នា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​។

គាត់​បាន​ចាក​ចេញ​ពី​ហ្វ៊ីលីពីន​ទៅ​អាមេរិក​បន្ទាប់​ពី​មាន​ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​កាល​ពី​ដើម​ឆ្នាំ​នេះ​ដែល​ធ្វើ​ឱ្យ​គាត់​កាត់​ជើង​ខាង​ឆ្វេង​ចោល​។ មុន​ដំបូង អាជ្ញា​ធរ​ប្រុង​សម្រប​សម្រួល​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​ដែរ​។ ប៉ុន្តែ​បន្ទាប់​ពី​គាត់​ព្យាយាម​កាត់​ចោល​នូវ​ឧបករណ៍​តាម​ដាន​ទី​តាំង​របស់​គាត់​ដែល​បំពាក់​នៅ​នឹង​កែង​ជើង​ គេ​ក៏​ចាប់​គាត់​ឃុំ​តែ​ម្ដង​។ ដំណើរ​ការ​កាត់​ក្ដី​នៅ​ក្នុង​តុលាការ​កើត​មាន​ឡើង​បន្ទាប់​ពី​ចៅ​ក្រម​សម្រេច​​ថា​បុរស​ចំណាស់​រូប​នេះ​មាន​សតិ​ល្អ​គ្រប់​គ្រាន់​អាច​ចូល​រួម​សវនា​ការ​បាន ដោយ​ផ្អែក​ទៅ​លើ​ការ​វិនិច្ឆ័យ​ពី​អ្នក​ជំនាញ​ផ្នែក​វិកល​វិទ្យា​៕ ប្រភព៖ AP​