រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិកោះតាដា ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើនកុះករក្នុងឱកាសបុណ្យអុំទូក
- កំពត
ខេត្តកំពត ៖ ខេត្តកំពតជាកន្លែងទេសចរណ៍ និងទាក់ទាញ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិទៅកម្សាន្ត និងលំហែលកាយនៅថ្ងៃឈប់សម្រាក។
នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តកំពតគេសង្កេតតឃើញប្រជាពលរដ្ឋមកពីខេត្តក្រុងនានា ជាពិសេសរាជធានីភ្នំពេញបានធ្វើដំណើរទៅកម្សាន្ត និងលំហែកាយនៅតំបន់ទេសចរណ៍ធម្មជាតិនានាយ៉ាងកុះករហើយបានធ្វើឲ្យទីរួមខេត្តកំពតបានកកស្ទះចរាចរណ៍តាំងពីម៉ោងប្រមាណជាង៩ព្រឹក រហូតដល់យប់ ។ ទោះបីជាយ៉ាងណា អាជ្ញាធរនៅខេត្តកំពតបានយកចិត្តទុកដាក់ពង្រាយកម្លាំងរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ជូនភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ។
ដោយឡែក រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិកោះតាដា ដែលជារមណីយដ្ឋានមួយស្ថិត នៅក្នុងឃុំប្រាំពីរ ស្រុកទឹកឈូជារមណីយដ្ឋានធម្មជាតិមួយដ៍ទាកទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។
ក្នុងរយៈពេល ២ដំបូង គីថ្ងៃទី២៣-២៤ ខែវិច្ឆិកាឆ្នាំ២០២៦ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិកោះតាដា គេសង្កេតឃើញមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានមកកម្សាន្ត និងលេងទឹកធ្លាក់យ៉ាងច្រើនកុះករ ហើយបានធ្វើឲ្យជ្រលងភ្នំទឹកធ្លាក់កោះតាដាពោរពេញទៅដោយយានយន្តឈប់ចតត្រៀបត្រា។
ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថានៅក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តកំពតទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកម្សាន្តចំនួនប៉ុន្មាននាក់នោះឡើយ៕












ចែករំលែកព័តមាននេះ