ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​រន្ធត់នៅកណ្ដាលក្រុងបាងកក៖ រថភ្លើងបុ.កជាមួយឡាន​ប៊ើសឆេះសន្ធោសន្ធៅ ​

2 ម៉ោង មុន

ប្រទេស​ថៃ ៖ ការ​បុក​គ្នា​រវាង​រថភ្លើង​ដឹក​ទំនិញ​មួយ​ខ្សែ​ និង​រថយន្ត​បឺស​១​គ្រឿង​ កើត​មាន​កាលពីដើម​រសៀល​ថ្ងៃ​ទី​១៦ ​ឧសភា ​នៅ​ក្រុង​បាងកក ត្រង់​ផ្លូវបំបែក​ជា​៤​ដ៏​មមារញឹក​មួយ ​នា​កណ្ដាល​ក្រុង​បាងកក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨​នាក់…

ប្រទេស​ថៃ ៖ ការ​បុក​គ្នា​រវាង​រថភ្លើង​ដឹក​ទំនិញ​មួយ​ខ្សែ​ និង​រថយន្ត​បឺស​១​គ្រឿង​ កើត​មាន​កាលពីដើម​រសៀល​ថ្ងៃ​ទី​១៦ ​ឧសភា ​នៅ​ក្រុង​បាងកក ត្រង់​ផ្លូវបំបែក​ជា​៤​ដ៏​មមារញឹក​មួយ ​នា​កណ្ដាល​ក្រុង​បាងកក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨​នាក់ ​និង​របួស​៣៥​នាក់​។

ហេតុការណ៍​​បុក​គ្នា​នោះ​ បណ្ដាល​ឲ្យ​មានភ្លើង​ឆេះ​រថយន្ត ហើយ​ក្រោយ​ភ្លើង​ត្រូវ​បាន​ពន្លត់​បណ្ដា​សាកសព​មនុស្ស​ត្រូវ​បាន​នាំ​យក​ចេញ​ ។ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម​បង្ហាញ​ថា រថភ្លើង​ពេល​ដល់​ផ្លូវបំបែក​បាន​បន្ថយល្បឿន តែ​បាន​បុក​រថយន្ត​បឺស​សា​ធា​ណៈ​មួយ​ដែល​ត្រូវ​ភ្លើង​ឆេះ​ភ្លាម​ៗ​ ។ ភ្លើង​ត្រូវ​បាន​ពន្លត់​ភ្លាម​ៗ មុន​ពេល​ប៉ូលិស​ហ៊ុម​ព័ទ្ធ​ទីនោះ​ ដើម្បី​សម្រួល​ដល់​ការងារ​របស់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក​អា​នុ​ទី​ន​ឆាយ​វី​រ៉ា​គល់​ បាន​ចេញ​បញ្ជា​ឲ្យ​មានការស៊ើប​អង្កេត​មួយ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ