ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មើសច្បាប់ចំៗកណ្តាលថ្ងៃត្រង់ ! រថយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ត្រូវកម្លាំងជំនាញឃាត់ខ្លួននៅស្រុកភ្នំក្រវាញ

3 នាទី មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្រុមការងារ​ត្រួតពិនិត្យ​ពិសេស បាន​ចុះ​បង្ក្រាប​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់ ក្នុង​ខេត្តពោធិ៍សាត់ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ ។…

ខេត្តពោធិ៍សាត់ ៖ ក្រុមការងារ​ត្រួតពិនិត្យ​ពិសេស បាន​ចុះ​បង្ក្រាប​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់ ក្នុង​ខេត្តពោធិ៍សាត់ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ ។

នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ក្រុមការងារ​ពិសេស សហការ​ជាមួយ​មន្ត្រី​ស្ថានីយ​ឃ្លាំងមឿង ខេត្តពោធិ៍សាត់ បាន​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៅ​លើ​ផ្លូវជាតិ​លេខ​៥៥ ចន្លោះ​គ​.​ម​លេខ​៣៨-៣៩ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ជា​លទ្ធផល ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន​២​គ្រឿង ផ្ទុក​ទម្ងន់​សរុប ៥៩​តោន និង​៦២​តោន ដោយ​លើស​ទម្ងន់​អនុញ្ញាត​១៩​តោន និង​២២​តោន​នៃ​ច្បាប់​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ