ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​នៅ​អ៉ីរ៉​ង់​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សកលលោក​ខាត​បង់​យ៉ាង​ហោច​ណាស់២៥ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

1 នាទី មុន

អន្តរជាតិ ៖ សង្គ្រាម​នៅអ៉ី​រ៉​ង់​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​លើ​សកលលោក ខាតបង់​យ៉ាង​ហោច​ណាស់ ២៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​កំពុង​បន្ត​កើនឡើង​ថែម​ទៀត ដោយសារ​ការ​កើនឡើង​តម្លៃ​ថាម​ពល ក៏​ដូច​ជា​ការ​រអាក់រអួល​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz)​។…

អន្តរជាតិ ៖ សង្គ្រាម​នៅអ៉ី​រ៉​ង់​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​លើ​សកលលោក ខាតបង់​យ៉ាង​ហោច​ណាស់ ២៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​កំពុង​បន្ត​កើនឡើង​ថែម​ទៀត ដោយសារ​ការ​កើនឡើង​តម្លៃ​ថាម​ពល ក៏​ដូច​ជា​ការ​រអាក់រអួល​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz)​។ នេះ​បើ​តាម​ប្រភព​ពី Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ ​។

ការ​ពិនិត្យ​ឡើង​វិញ​នូវ​សេចក្តីថ្លែងការណ៍​របស់​បណ្តា​ក្រុមហ៊ុនចម្រុះ ចាប់តាំងពី​ការ​ចាប់ផ្តើម​សង្គ្រាម​មជ្ឈិមបូព៌ា​រវាង​សហរដ្ឋអាមេរិក​ជាមួយ​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់ ដោយ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និង​អាស៊ី ផ្តល់​របាយការណ៍​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ​ចំពោះ​ផលវិបាក​របស់​ពួក​គេ ដែល​កំពុង​តស៊ូ​ជាមួយ​តម្លៃ​ថាមពល​ដែល​កើនឡើង ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ដែល​ជាប់​គាំង និង​ការ​បិទ និង​រឹត​បន្តឹង​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​ជា​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សំខាន់​ដោយ​អ៉ី​រ៉​ង់​។

យ៉ាង​ហោច​ណាស់​ មាន​ក្រុមហ៊ុនចម្រុះ​ចំនួន​២៧៩​លើក​ឡើង​ថា សង្គ្រាម​មជ្ឈិមបូព៌ា ​គឺជា​កត្តា​ជំរុញ​ឱ្យ​ពួក​គេ​ចាត់វិធានការ​ការពារ​ខ្លួន ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ រួម​ទាំង​ការ​ដំឡើង​ថ្លៃ​ទំនិញ និង​កាត់​បន្ថយ​ផលិតកម្ម​ ។ វិធានការ​ទាំងនោះ រួម​មាន ការ​ផ្អាក​ការ​បែងចែក​ភាគលាភ ការ​ព្យួរការងារ​បុគ្គលិក​បណ្តោះអាសន្ន ការ​គិតថ្លៃ​បន្ថែម​លើ​សេវា​ប្រេងឥន្ធនៈ ឬ​ការ​ស្វែងរក​ជំនួយ​សង្គ្រោះ​បន្ទាន់​ពី​រដ្ឋាភិបាល​ប្រទេស​របស់​ពួក​គេ​ផង​ដែរ​។

វិស័យ​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​ ពី​សង្គ្រាម​មជ្ឈិមបូព៌ា​នោះ គឺ​អាកាសចរណ៍ ដោយ​ទទួល​រង​សម្ពាធ​យ៉ាង​ខ្លាំង ដោយ​ត្រូវ​រ៉ាប់រង​លើ​ថ្លៃ​ប្រេងឥន្ធនៈ​បន្ថែម​ដល់​ទៅ ១៥ ពាន់​លាន​ដុល្លារ​។

តំបន់​អឺរ៉ុប និង​អាស៊ី គឺជា​តំបន់​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារ​ការ​ពឹងផ្អែក​ខ្ពស់​លើ​ការ​នាំ​ចូល​ប្រេង និង​ថាមពល​ពី​តំបន់​មជ្ឈិមបូព៌ា​ ។ បណ្តា​អ្នកវិភាគ​ព្រមាន​ថា ផល​ប៉ះពាល់​ពិតប្រាកដ​ទៅ​លើ​ប្រាក់​ចំណេញ​ក្រុមហ៊ុន​នានា នឹង​ស្តែង​ចេញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​នៅ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី​២ និង​ឆមាស​ទី​២ ខាង​មុខ​នេះ​។

ភាព​ចលាចល​នេះ គឺជា​ព្រឹត្តិការណ៍​ចុង​ក្រោយបង្អស់​ក្នុង​ចំណោម​ព្រឹត្តិការណ៍​សកល​ដ៏​ច្របូកច្របល់​ជា​បន្តបន្ទាប់​សម្រាប់​អាជីវកម្ម​ពិភពលោក បន្ទាប់​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ និង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ហើយ​ក៏​កំពុង​បង្កើត​ការ​រំពឹង​ទុក​សម្រាប់​រយៈពេល​ដែល​នៅ​សល់​នៃ​ឆ្នាំ​នេះ ដោយសារ​មិន​ទាន់​ឃើញ​ពន្លឺ​ណាមួយ សម្រាប់​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចប់សង្គ្រាម​នេះនោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ