សង្គ្រាមអ៉ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បន្តគំរាមថ្មីៗកម្ទេចអ៉ីរ៉ង់ ២ខែកន្លះក្រោយចាប់ផ្ដើមសង្គ្រាមជាមួយក្រុងតេហេរ៉ង់ ចំណែកដ្រូន១គ្រឿងបានត្រូវបាញ់ទម្លាក់នៅជិតទីតាំងនុយក្លេអ៊ែរមួយ ក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម នាំឲ្យតម្លៃប្រេងឡើងខ្ពស់ជាថ្មីនាថ្ងៃទី១៨ឧសភា ។
តាមបណ្ដាញសង្គម TRUTH SOCIAL លោកត្រាំសរសេរ កាលពីថ្ងៃទី១៧ ឧសភា ថា នឹងគ្មានសល់អ្វីឡើយនៅអ៉ីរ៉ង់ ប្រសិនបើប្រទេសនេះ មិនព្រមធ្វើឲ្យសម្រេចបានកិច្ចព្រមព្រៀងមួយ ដោយឆាប់រហ័ស ជាមួយសហរដ្ឋអាមេរិកទេនោះ ។ លោកបានព្រមានទៀតថា សម្រាប់អ៉ីរ៉ង់ពេលវេលាត្រូវបានតម្រូវ។ អ៉ីរ៉ង់ត្រូវធ្វើសកម្មភាពល្អប្រសើរដោយឆាប់រហ័ស បើមិនដូច្នេះទេនឹងមិននៅសល់អ្វីឡើយសម្រាប់ខ្លួន។ កាលពីដើមខែមេសាលោកត្រាំធ្លាប់គំរាមកម្ទេចអរិយធម៌អ៉ីរ៉ង់ឲ្យហ្មត់តែម្ដង ដែលការគំរាមនោះធ្វើឡើងមុនចុះហត្ថលេខាលើ បទឈប់គ្នាមួយជាមួយក្រុងតេហេរ៉ង់។
ក្រោយជាងមួយខែនៃបទឈប់បាញ់គ្នា ទស្សនវិស័យនៃដំណោះស្រាយជម្លោះ ដែលចាប់ផ្ដើមពីថ្ងៃទី២៨កុម្ភៈមកនៅតែស្ថិតឆ្ងាយ ហើយប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី១០ ឧសភា ចាត់ទុកថាមិនអាចទទួលយកបានទាំងស្រុង សំណើចុងក្រោយរបស់អ៉ីរ៉ង់ ដើម្បីដោះស្រាយជម្លោះ ។ មុនសារគំរាមនេះ របស់លោកត្រាំ អ៉ីរ៉ង់កាលពីថ្ងៃទី១៧ ឧសភា បានធ្វើការព្រមានមួយដល់អាមេរិក។
អ្នកនាំពាក្យម្នាក់របស់កងទ័ពអ៉ីរ៉ង់លោកអាបុលហ្វាស៊ីសេកាជីបានព្រមានថា ប្រធានាធិបតីអាមេ រិកត្រូវតែដឹងថា ប្រសិនបើអ៉ីរ៉ង់រងការឈ្លានពានជាថ្មី នោះបណ្ដាធនធាន និងកងទ័ពអាមេរិក នឹងជួបប្រទះសេណារីយ៉ូនឹកស្មានមិនដល់ ដែលនោះជាការវាយលុក ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ។ ចំណែកអនុប្រធានសភាអ៉ីរ៉ង់លោកហាមីត ឌ្រឺហ្សាហាជិបាបៃអ៉ីថ្លែងថា ប្រសិនបើបណ្ដាទីតាំងប្រេងអ៉ីរ៉ង់រងការវាយប្រហារ នោះអ៉ីរ៉ង់នឹងវាយប្រហារ បណ្ដាទីតាំងប្រេងក្នុងតំបន់។
ចំណែកអគ្គិ្កភ័យមួយកើតមាន កាលពីថ្ងៃទី១៧ ឧសភា បន្ទាប់ពីការវាយប្រហារមួយដោយដ្រូននៅជិតមជ្ឈមណ្ឌលនុយក្លេអ៊ែរBARAKAK អារ៉ាបរួម ។ ការវាយប្រហារនេះ មិនបណ្ដាលឲ្យមានអ្នករងរបួស ឬនាំឲ្យមានវិទ្យុសកម្ម តែអាជ្ញាធរបរិហារថា វាជាការបង្កើនគ្រោះថ្នាក់ ហើយអារ៉ាប់ប៊ីសាអូឌីតចាត់ទុកជាការគំរាមកំហែងមួយ សម្រាប់សន្តិសុខនិងស្ថេរភាពតំបន់។
តាមក្រសួងការពារប្រទេសអារ៉ាប់រួមថា ដ្រូន២គ្រឿងទៀតក៏ត្រូវបានស្ទាក់កម្ទេច។ ទីប្រឹក្សាមួយរូបរបស់ប្រធានាធិបតីអារ៉ាប់រួមថ្លែងថា នោះជាការវាយប្រហារភេរវកម្មមួយ។ អារ៉ាប៊ីសាអូឌីតប្រកាសម្យ៉ាងទៀតនាយប់ថ្ងៃទី១៧ ឧសភា ថា បានស្ទាក់កម្ទេចដ្រូន៣គ្រឿងមកពីអ៉ីរ៉ាក់ ៕
In this image released by the US Department of Defense, the world’s largest aircraft carrier USS Gerald R. Ford sails during a fueling-at-sea operation in the eastern Mediterranean Sea, October 11, 2023. US President Joe Biden dispatched the carrier and its fleet to the region in a show of support for Israel, also warned Hamas-backer Iran to “be careful.” US officials said another carrier would soon be available if needed. (Photo by Jackson ADKINS / US Department of Defense / AFP) / RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / US Department of Defense/US Navy/Mass Communication Specialist 2nd Class Jackson Adkins” – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS
ចែករំលែកព័តមាននេះ