ប្រទេសចិន ៖ បណ្ដាសារព័ត៌មានរដ្ឋចិនរាយការំណ៍ថា ការរញ្ជួយដីមួយកម្លាំង៥,២រីស្ទ័របណ្ដាលឲ្យមនុស្សស្លាប់២នាក់ បាក់អគារ១៣ ហើយមនុស្សច្រើនពាន់នាក់ត្រូវបានជម្លៀសចេញ កាលពីថ្ងៃទី១៨ ឧសភា ក្នុងតំបន់ក្វាងស៊ី ភាគខាងត្បូងចិន។
តាមទីភ្នាក់ងារព័ត៌មានចិនស៊ីននហួថា ការរញ្ជួយដីនោះប៉ះពាល់ដល់ទីក្រុងLIUZHOU វេលាម៉ោង០និង២១នាទីម៉ោងក្នុងស្រុក ។ ទូរទស្សន៍រដ្ឋចិន CCTV កំណត់អត្តសញ្ញាណជនរងគ្រោះថា ជាប្ដីប្រពន្ធដោយប្ដីមានអាយុ៦៣ឆ្នាំ ហើយប្រពន្ធមានអាយុ៥៣ឆ្នាំ។
អាជ្ញាធរបានជម្លៀសមនុស្សចេញជាង៧០០០នាក់ ។ បណ្ដារូបភាពផ្សាយតាមCCTVបង្ហាញប្រជាជននាំគ្នារត់ចេញពីបណ្ដាអគារខ្ពស់ៗ ផ្ទះសម្បែងរងការបំផ្លាញ និងគំនរបាក់បែករ៉ាយប៉ាយគ្រប់កន្លែង។ បណ្ដាអ្នកជួយសង្គ្រោះ ដោយមានឆ្កែជាជំនួយបានរុករកជនរងគ្រោះ ៕
ចែករំលែកព័តមាននេះ