ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ហក់​ឡើង ក្រោយ​លោក ត្រាំ ព្រមាន​អ៉ីរ៉​ង់​អំពី​ការ​ចរចា​សន្តិភាព​ដែល​ជាប់​គាំង

44 វិនាទី មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​ពិភពលោក​បាន​ហក់​ឡើង ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ…

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​ពិភពលោក​បាន​ហក់​ឡើង ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ព្រមាន​អ៉ី​រ៉​ង់​ឱ្យ​ប្រញាប់​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ដោយ​ថា «​ពេលវេលា​កំពុង​ដើរទៅ​ហើយ​» ខណៈ​ដែល​ការ​ចរចា​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​តែ​ជាប់​គាំង​។

នេះ​បើ​យោង​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយប្រេង​ឆៅ Brent ស្តង់ដា​ពិភព លោក​បាន​កើន​ឡើង ១,៧% ដល់​តម្លៃ ១១១,១៣ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល ខណៈ​ប្រេង​ជួញដូរ​នៅ​សហ​រដ្ឋអាមេរិក (WTI) កើនឡើង ២,១% ដល់​តម្លៃ ១០៧,៦២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល​។

ទីផ្សារ​ថាមពល​បាន​ស្ថិត​ក្នុង​ស្ថានភាព​មិន​អំណោយផល បន្ទាប់​ពី​អ៉ីរ៉​ង់​បាន​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដើម្បី​សងសឹក​ចំពោះ​ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​លម​កលើ​ខ្លួន ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ដ្បិត​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ប្រហែល​១​ភាគ​៥​ របស់​ពិភពលោក​ជា​ធម្មតា​ឆ្លងកាត់​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​តូច​ចង្អៀត​នេះ​។

លោក ត្រាំ បាន​សរសេរ​សា​រលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Truth Social កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ដោយ​ព្រមាន​អ៉ីរ៉​ង់​យ៉ាង​ដូច្នេះ​ថា ពួក​គេ​គួរតែ​ប្រញាប់ប្រញាល់​ឱ្យ​បាន​លឿន រហ័ស បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​មិន​មាននៅ​សេសសល់​អ្វី​
ឡើយ​។ ពេលវេលា​គឺ​មាន​តម្លៃ​ណាស់​»​។

ទន្ទឹម​នឹង​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ី​រ៉​ង់​បាន​រាយការណ៍​ថា សហរដ្ឋអាមេរិក​មិន​បាន​ផ្តល់​ការ​យល់ព្រម ឬ​ការ​បន្ទន់ឥរិយាបថ​ជាក់ស្តែង​ណាមួយ នៅ​ក្នុង​លិខិត​ឆ្លើយ​តប​របស់​ខ្លួន ទៅ​កាន់​សំណើ​ចុង​ក្រោយ​របស់​អ៉ី​រ៉​ង់ ដើម្បី​បញ្ចប់​ជម្លោះ​នោះ​ទេ ​។ ស្រប​ពេល​ទីភ្នាក់ងារសារព័ត៌មាន​អ៊ី​រ៉​ង់ Mehr ក៏​បាន​រាយការណ៍​ថា កង្វះ​ការ​សម្របសម្រួល​ពី​សហរដ្ឋអាមេរិក​នឹង​នាំ​ឱ្យ​មាន​ភាព​ជាប់​គាំង​នៅ​ក្នុង​ការ​ចរចា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ