ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របត់ថ្មីនៃពុទ្ធសាសនាកូរ៉េ៖ «រ៉ូបូដូនជី» ដើរហែ​ហមក្នុងក្បួនដង្ហែធំប្រចាំឆ្នាំ ដើម្បីទាក់ទាញចិត្តយុវ​វ័យ

49 វិនាទី មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ រ៉ូ​បូ​ដូនជី​មានឈ្មោះ​ថា GABI SEOKGA MOHEE ​និង NISA ត្រូវ​បាន​គេ​នាំ​ដើរ​ហែ​ក្បួន​នៅ​សង្កាត់​JONGNO រួម​ជាមួយ​បណ្ដា​សិល្បការ​នី…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ រ៉ូ​បូ​ដូនជី​មានឈ្មោះ​ថា GABI SEOKGA MOHEE ​និង NISA ត្រូវ​បាន​គេ​នាំ​ដើរ​ហែ​ក្បួន​នៅ​សង្កាត់​JONGNO រួម​ជាមួយ​បណ្ដា​សិល្បការ​នី និង​អ្នករបាំ​ជា​ច្រើន​នាក់​ ។

ស្លៀក​សម្លៀក​បំពាក់​ដូនជី​តាម​ប្រពៃណី​កូរ៉េ ដូនជី​រ៉ូប៊ូ​ទាំងនោះ​ នា​ឆ្នាំ​នេះ​ ដើរតួ​នាទី​ជា​និម្មិត្តរូប​នៃ​ដូនជី​កិត្តិយស ក្នុង​ពិធី​ហែ​ក្បួន​នេះ​ ។ យោង​តាម​បណ្ដា​អ្នក​រៀបចំ​ថា មនុស្ស​ដល់​ជិត​៥០.០០០​នាក់ បាន​ចូលរួម​ក្នុង​ពិធី​ហែ​ក្បួន​ប្រចាំឆ្នាំ​នេះ ទាក់ទិន​នឹង​បទបញ្ជា​របស់​សាលា​JOHYE ជា​សាលា​ពុទ្ធសាសនា​សំខាន់​របស់​កូរ៉េ​ខាងត្បូង​ ។

ក្បួន​ដង្ហែ​ដ៏​ធំ​នោះ​បង្ហាញ​ពី​ឆន្ទៈ​របស់​ពុទ្ធសាសនិក​កូរ៉េ​ខាងត្បូង​ធ្វើ​ទំនើប​កម្ម ដល់​រូបភាព​របស់​ខ្លួន ដើម្បី​ទាក់ទាញ​សាធារណជន ពិសេស ​បណ្ដា​យុវវ័យ​ក្នុង​សង្គម​ដែល​កំពុង​មានការ​វិវត្តន៍​ ។ មុន​នេះ​ ក្នុង​ខែឧសភា​​​ ​រ៉ូ​បូ​ដូនជី​GABI បាន​នាំ​មក​ចូលរួម​រួច​ហើយ​ ក្នុង​ពិធី​មួយ​នៅ​ព្រះ​វិហារ ​JOGYE SA នា​ភាគ​កណ្ដាល​ក្រុង​សេ​អ៊ូ​ល ដោយ​គោរព​បណ្ដា​គោលការណ៍​ពុទ្ធសាសនា ឲ្យ​សម​ស្រប​នឹង​សេចក្ដី​ត្រូវការ​ប​ច្ចុ​ប្បន្ន ដូច​ជា​ការ​គោរព​ជីវិត​សត្វលោក​ និង​ការ​ប្រើប្រាស់​ដោយ​មានការ​ទទួល ខុសត្រូវ​នូវ​បច្ចេកវិទ្យា​ជាដើម​ ។

សម្រាប់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ខាង​សាសនា​ ពិតជា​មានការ​បារម្ភ​នានា ទាក់ទិន​នឹង​ចំនួន​ដូនជី​ដែល​កាន់តែ​ចុះ​ថយ​និង​ឥទ្ធិពល​កាន់តែ​ធំ​នៃ​បញ្ញា​សិប្បនិម្មិត្ត​AI ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ