ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ប្រៀបធៀបបទឈប់បា.ញ់ជាមួយអ៉ីរ៉ង់ថា«កំពុងដាក់អុកស៊ីហ្សែន» និងត្រៀមឈានទៅរកទីបញ្ចប់

1 នាទី មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ថា បទ​ឈប់​បាញ់​គ្នា​ជាមួយ​អ៉ី​រ៉​ង់​ពេល​នេះ​ កំពុង​តែ​ដាក់​អុក​ស៊ី​ហ្សែ​ន បន្ទាប់​ពី​លោក​បដិសេធ​ចម្លើយអ៉ីរ៉​ង់​ចំពោះ​សំណើ​អា​មេ​រិ​ក​ដើម្បី​បញ្ចប់សង្គ្រាម​ ។ បន្ទាប់​ពី​ចាត់​ទុក​ចម្លើយ​អ៉ី​រ៉​ង់​ថា ​មិន​អាច​ទទួលយក​បាន​ទាំងស្រុង…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ថា បទ​ឈប់​បាញ់​គ្នា​ជាមួយ​អ៉ី​រ៉​ង់​ពេល​នេះ​ កំពុង​តែ​ដាក់​អុក​ស៊ី​ហ្សែ​ន បន្ទាប់​ពី​លោក​បដិសេធ​ចម្លើយអ៉ីរ៉​ង់​ចំពោះ​សំណើ​អា​មេ​រិ​ក​ដើម្បី​បញ្ចប់សង្គ្រាម​ ។

បន្ទាប់​ពី​ចាត់​ទុក​ចម្លើយ​អ៉ី​រ៉​ង់​ថា ​មិន​អាច​ទទួលយក​បាន​ទាំងស្រុង ​លោក​ត្រាំ​អះអាង​ថា សហ​រដ្ឋអាមេរិក​នឹង​ដណ្ដើម​ជ័យជម្នះ​ទាំងស្រុង​លើ​អ៉ី​រ៉​ង់​។ លោក​បន្ត​ថា ​បទ​ឈប់​បាញ់​គ្នា​ដែល​បាន​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​ដ៏​ច្រើន​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ចាប់តាំងពី​ជាង​មួយ​ខែ​មក​ហើយ កំពុង​តែ​ឈាន​ទៅ​រក​ទី​បញ្ចប់​ ។ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី​១១​ ឧសភា​ លោក​ត្រាំ​ថា បទ​ឈប់​បាញ់​គ្នា​កំពុង​តែ​ដកដង្ហើម​ជាមួយ​ជំនួយ​អុក​ស៊ី​ហ្សែ​ន ហើយ​គ្រូពេទ្យ​ម្នាក់​ចូល​មក​និយាយ​ថា ស្ថានភាព​សាច់ញាតិ​លោក​នៅ​សល់​វាសនា​រស់​ត្រឹម​១​ភាគរយ​ប៉ុណ្ណោះ​។

ចំណែក​ប្រធាន​សភា​អ៉ី​រ៉​ង់ លោក​ម៉ូ​ហា ម៉ា​ដ​បាក់​ហ័​រ​ហ្គា​លី​បា​ហ្វ​ ជា​មុខ​អ្នក​ចរចា​អ៉ី​​រ៉​ង់​វិញ​ថ្លែង​
បន្តិច​ក្រោយមក​ថា កងទ័ព​ប្រទេស​លោក​ត្រៀម​ផ្ដល់​មេរៀន​ដល់​គ្រប់ការ​ឈ្លានពាន​ ។ លោក​បន្ត​តាម​បណ្ដាញ​សង្គម​X​ទៀត​ថា គ្មាន​អ្វី​ក្រៅពី​ទទួលយក​បណ្ដា​ចំណុច​ដែល​មាន​ក្នុង​សំណើ​១៤​ចំណុច​របស់​អ៉ី​រ៉​ង់ ដែល​លោក​ត្រាំ​បដិសេធ​ឡើយ​ ។ រាល់​ការ​លើក​ឡើង​ដទៃ​ៗ​ទៀត​នឹង​មិន​អាច​យល់​ស្រប​តាម​ឡើយ ព្រោះតែ​វា​ត្រូវ​បរាជ័យ​បន្តបន្ទាប់​គ្នា​ ។ បើ​គេ​នៅ​តែ​អូស​បន្លាយពេល​យូរ នោះ ​ការ​បង់ខាត​របស​អា​មេ​រិ​ក​កាន់តែ​ច្រើន​ទៅ​ៗ​។

ជំហរ​របស់​ប្រទេស​ទាំង​២​នៅ​តែ​ឃ្លាតឆ្ងាយ​ពី​គ្នា​ខ្លាំង​។ លោក​ត្រាំ​ទាមទារ​ឲ្យ​កាត់​បន្ថយ​ច្រើន​បំផុត​សកម្មភាព​នុយក្លេអ៊ែរ​អ៉ី​រ៉​ង់ ចំណែក​អ៉ី​រ៉​ង់​វិញ​ទាមទារ​ថា ដំណាលគ្នា​នឹង​ការ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស អា​មេ​រិ​ក​ក៏​ត្រូវ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​បណ្ដា​កំពង់​ផែ​របស់​ខ្លួន មុន​បន្ត​ការ​ចរចា​ពី​កម្មវិធី​នុយ​ក្លេអ៊ែរ​អ៉ី​រ៉​ង់​។ នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល​អះអាង​ថា ជម្លោះ​មិន​ទាន់​ចប់​ទេ​បើ​ដរាបណា​បណ្ដា​ទីតាំង​នុយក្លេអ៊ែរ​អ៉ី​រ៉​ង់​មិន​ទាន់​ត្រូវ​បាន​កម្ទេច​អស់​ទេ​នោះ​ ។

អ៉ី​រ៉​ង់​ទាមទារ​រក្សា​ទុក​សារធាតុ​អ៊ុយ​រា់​នី​ញ៉ូ​ម​ចម្រាញ់​កម្រិត​ខ្ពស់​មួយ​ចំនួន ហើយ​ផ្នែក​នៅ​សល់​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​ទី​៣​។ អ៉ី​រ៉​ង់​ទាមទារ​ម្យ៉ាង​ទៀត​ អធិបតេយ្យភាព​លើ​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​បិទ​ខ្ទប់​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក អនុញ្ញាត​ឲ្យ​តែ​នាវា​មួយ​ចំនួន​ឆ្លងកាត នាំ​ឲ្យ​តម្លៃ​ប្រេង​និង​ជី​ពិភពលោក​ឡើងថ្លៃ​ខ្ពស់​បំផុត ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​គ្រប់​ទីកន្លែង​។

(FILES) A US Navy officer walks past fighter jets sitting on the flight deck of the Nimitz-class aircraft carrier USS Abraham Lincoln during a media tour in Port Klang, on the outskirts of Kuala Lumpur, on November 26, 2024. A US naval strike group led by the USS Abraham Lincoln aircraft carrier has deployed to Middle Eastern waters, the United States said on January 26, 2026, as Tehran warned it was ready to hit back at any American attack launched in response to a crackdown on anti-government protests. (Photo by FAZRY ISMAIL / POOL / AFP)

ពិភពលោក​ពេល​នេះ​ មិន​ត្រឹម​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ប្រេ​ងប៉ុ​ណ្ណោះ​ទេ តែ​ខ្វះ​ជី​ទៀត​ដែល​មួយ​ផ្នែក​ធំ​ដឹក​មក​ពី​បណ្ដា​កំពង់​ផែ​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ដែល​បែប​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ស្បៀង​ដល់​មនុស្ស​ច្រើន​សិប​លាន​នាក់​ ៕