ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ទាក់ទង​ស្នេ​ហា​២​ឆ្នាំ នាង​មាន​ផ្ទៃពោះ​ បោះបង់នាងចោល និងប.ង្ខំឱ្យយកកូ.នចេញ បញ្ចប់រឿងត្រឹមប្រាក់ជាង១ពាន់ដុល្លារ​

31 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ករណី​ប្ដី​អត់​ខាន់ស្លា​បោះបង់​ប្រពន្ធ​មាន​ផ្ទៃពោះ​ជាង​២​ខែ ដោយ​ជឿ​តាម​ការ​ចាក់រុក​បំបែកបំបាក់​ពី​សំណាក់​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​ដែល​មិន​ពេញចិត្ត​នាង ហើយ​ថែម​ទាំង​បង្ខិតបង្ខំ​ឲ្យ​នាង​រំលូតកូន​ចោល​ទៀត​នោះ ត្រូវ​បាន​បាន​ដោះស្រាយ​ចប់​ហើយ ។ ប៉ុន្តែ​ពុំ​មែន​បាន​ន័យ​ថា ប្ដី​អត់​ខាន់ស្លា​រូប​នោះ​និង​ឪពុក​ម្ដាយ ព្រមទាំង​ក្រុម​គ្រួសារ​របស់​គេ…

រាជធានី​ភ្នំពេញ​៖ ករណី​ប្ដី​អត់​ខាន់ស្លា​បោះបង់​ប្រពន្ធ​មាន​ផ្ទៃពោះ​ជាង​២​ខែ ដោយ​ជឿ​តាម​ការ​ចាក់រុក​បំបែកបំបាក់​ពី​សំណាក់​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​ដែល​មិន​ពេញចិត្ត​នាង ហើយ​ថែម​ទាំង​បង្ខិតបង្ខំ​ឲ្យ​នាង​រំលូតកូន​ចោល​ទៀត​នោះ ត្រូវ​បាន​បាន​ដោះស្រាយ​ចប់​ហើយ ។ ប៉ុន្តែ​ពុំ​មែន​បាន​ន័យ​ថា ប្ដី​អត់​ខាន់ស្លា​រូប​នោះ​និង​ឪពុក​ម្ដាយ ព្រមទាំង​ក្រុម​គ្រួសារ​របស់​គេ ព្រម​ទទួលយក​នាង​ឲ្យ​ត្រឡប់​ចូល​ផ្ទះ​វិញ​នោះ​ទេ ពួក​គេ​នៅ​តែ​មិន​ទទួលស្គាល់​នាង​ដដែល ។ គួររំលឹកថា ទាក់ទង​ស្នេហា​២​ឆ្នាំ នាង​មាន​ផ្ទៃពោះ​ជាង​២​ខែ ប្រុស​ស្នេហ៍​និង​ក្រុម​គ្រួសារ បង្ខំ​ឲ្យ​នាង​យក​កូន​ចេញ

ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦ ភាគី​ខាង​ប្រុស និង​ក្រុម​គ្រួ​សារបាន​ចូលខ្លួន​ទៅ​ដោះស្រាយ​ជាមួយ​នារី​រង​គ្រោះ នៅ​សាលាសង្កាត់​កំ​បូល ក្រោម​ការ​ជួយ​សម្របសម្រួល ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​កំ​បូល និង​អាជ្ញាធរ​សង្កាត់​កំ​បូល ពួក​គេ​បាន​ព្រម​បង់ប្រាក់​ឲ្យ​នាងរង​គ្រោះ​ត្រឹមតែ​១,៥០០​ដុល្លារ​ដូច​មុន​ដដែល ។ ខណៈនោះ​ដោយសារ​តែ​ខ្ជិល​រញ៉េរញ៉ៃ​វែង​ឆ្ងាយ​តទៅ​ទៀត ទើប​នារី​អភ័ព្វ​ខាងលើ​និង​ក្រុម​គ្រួសារ​របស់​នាង​យល់ព្រម​ទទួលយក​ទាំង​ការ​ឈឺចាប់​ឲ្យ​ចប់​រឿង​តែ​ម្ដង​ទៅ បន្ទាប់​មក នាងរង​គ្រោះ​ក៏​បាន​ឡាយ​បកស្រាយ តាម​សារព័ត៌មាន​ឲ្យ​សាធារណៈជន​បានដឹង​ថា​រឿង​នោះ​បាន​ដោះស្រាយ​ចប់​ហើយ ។

សូម​បញ្ជាក់​ថា ប្ដី​ប្រពន្ធ​អត់​ខាន់ស្លា​ខាងលើ​នោះ​ឈ្មោះ​កុសល​ដូច​គ្នា ដោយ​ប្ដី​ឈ្មោះ​សុះ កុសល អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​ឃ្លាំង​រោងចក្រ ជា​បុរស​ពោះម៉ាយ​កូន​១ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ចំណែក​ប្រពន្ធ​ឈ្មោះ​ផល កុសល អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៣៨៧ ផ្លូវ​លេខ​២១ ភូមិ​ប្រ​ធាតុ​(​ក​) ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ។

ភ្លើង​ស្នេហា​រវាង​បុរស​ពោះម៉ាយ​កូន​១ និង​នាង​ក្រមុំ​កម្មការិនី​រោងចក្រ​ម្នាក់ នេះ បាន​កើតឡើង​ទាំង​ការ​មិន​ពេញចិត្ត និង​តាម​បំបែក​ពី​សំណាក់​ឪពុក​ម្ដាយ​និង​ក្រុម​គ្រួសារ​ខាង​ប្រុស ប៉ុន្តែ​អ្នក​ទាំង​២ នៅ​តែ​ព្យាយាម​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា រហូត​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​អត់​ខាន់ស្លា​រស់​ក្រោម​ដំបូលផ្ទះ​ខាង​ប្រុស​តែ​មួយ ។ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ បន្ទាប់​ពី​ដឹង​ថា​នាង​មាន​ផ្ទៃពោះ​ជាង​២​ខែ ស្រាប់តែ​ប្រុស​ស្នេហ៍​បាន​ផ្លាស់​ប្ដូរ​ចិត្ត​ទាំងស្រុង ផ្លាស់​ពី​ការ​ស្រលាញ់​នាង​ដល់​ឆ្អឹង ទៅ​ជា​ការ​ស្អប់​នាង​ដល់​ឆ្អឹង​ទៅ​វិញ ព្រោះតែ​ជឿ​តាម​ការ​ចាក់រុក​បំបែកបំបាក់​ពី​ឪពុក​ម្ដាយ​និង​ក្រុម​គ្រួសារ ។ ប្រុស​ស្នេហ៍​បាន​គេច​លែង​ជួប​មុខ​នាង និង​ប្លុក​ឆាត​ហ្វេ​ស​ប៊ុ​ក បិទ​ទូរស័ព្ទ​ចោល មិន​ឲ្យ​នាង​ចូល​ផ្ទះ និង​បោះ​បង្វិច​ខោអាវ​នាង​ចេញពីផ្ទះ មិនតែប៉ុណ្ណោះ​រូបគេ​និង​ក្រុម​គ្រួសារ បាន​បង្ខំ​ឲ្យ​នាង​រំលូតកូន​ចេញ​នៅ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទៀត​ផង នេះ​បើ​តាម​ការ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ពី​នារី​ខាងលើ ។

បន្ទាប់​មក​នាង​បាន​ប្ដឹង​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​កំ​បូល​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​នគរបាល ក៏​បាន​ហៅ​ឲ្យ​ជួប​ដោះស្រាយ​គ្នា ខណៈនោះ​នាង​ទាមទារ​ប្រាក់​អាហារកិច្ច​ទុក​សម្រាលកូន និង​ចិញ្ចឹម​កូន​ចំនួន​៥​ពាន់​ដុល្លារ ។ ប៉ុន្តែ​ប្ដី​និង​គ្រួសារ​ឲ្យ​តែ​១,៥០០​ដុល្លារ ហើយ​បាន​គំរាម​នាង​ថា «​យក​មិន​យក​ក៏​ហី​ទៅ ចង់ទៅ​ប្ដឹង​ដល់​ណា​ក៏​ប្ដឹង​ទៅ ទោះ​អ្នកកាសែត​ទៅ​ជួយ​ក៏​អញ​មិន​ឲ្យ​ចូល​ផ្ទះ​អញ​ដែរ » ។ ពេល​នោះ​នាង​អត់​ព្រមយក​ឡើយ ។ ដោយ​ដោះស្រាយ​មិន​ត្រូវ​គ្នា នគរបាល​ប៉ុស្តិ៍ ក៏​ប្រាប់​ឲ្យ​នាង​ប្ដឹង​ទៅ​សាលាសង្កាត់​កំ​បូល​វិញ បន្ទាប់​មក​សាលាសង្កាត់​បាន​ធ្វើ​លិខិត​អញ្ជើញ​ប្ដី​នាង​ឲ្យ​ចូល​ដោះស្រាយ​នៅ​ថ្ងៃ​ទី​៨ ខែឧសភា ។ ប៉ុន្តែ​ប្ដី​នាង​គេច​រហូត​ដល់​ថ្ងៃ​ទី​១២ ខែឧសភា​នេះ​ទើប​ចូល​ដោះស្រាយ និង​បង់ប្រាក់​ឲ្យ​នារី​រង​គ្រោះ​តែ​១,៥០០​ដុល្លារ​ដដែល​ដូច​មុន​ដែរ ហើយដោយ​ខ្ជិល​វែង​ឆ្ងាយ​តទៅ​ទៀត ទើប​នារី​រង​គ្រោះ​និង​ក្រុម​គ្រួសារ​ព្រម​ទទួលយក​បញ្ចប់រឿង ហើយ​ក្រុម​គ្រួសារ​របស់​នាង ក៏​យក​នាង​ត្រលប់​ទៅ​ផ្ទះ​វិញ ព្រោះ​នាង​គ្មាន​កន្លែង​ស្នាក់​នៅ ហើយ​ចាញ់កូន​មាន​អាកា​រៈ​វិលមុខ ក្អួតចង្អោរ​ទៀត​ផង មិន​អាច​បន្ត​ធ្វើការ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ