ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារអង្ករកម្ពុជានៅអាមេរិកខាងជើង និងអាហ្រ្វិកអាចមានភាពធន់នៅឆ្នាំ២០៣០

3 ម៉ោង មុន

អ្នក​នាំ​ចេញ​អង្ករ​ដ៏​ចម្បង​មួយ​រូប​បាន​អះអាង​ថា ទីផ្សារ​អង្ករ​កម្ពុជា​នៅ​ទ្វីបអាមេរិក​ខាងជើង និង​អាហ្វ្រិក អាច​មាន​ភាព​ធន់ គឺ​នៅ​រង្វង់​ឆ្នាំ​២០៣០ ។ លោក សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រា​យស៍​កម្ពុជា…

អ្នក​នាំ​ចេញ​អង្ករ​ដ៏​ចម្បង​មួយ​រូប​បាន​អះអាង​ថា ទីផ្សារ​អង្ករ​កម្ពុជា​នៅ​ទ្វីបអាមេរិក​ខាងជើង និង​អាហ្វ្រិក អាច​មាន​ភាព​ធន់ គឺ​នៅ​រង្វង់​ឆ្នាំ​២០៣០ ។

លោក សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រា​យស៍​កម្ពុជា បាន​អះអាង កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦​ថា សម្រាប់​ឆ្នាំ​២០៣០​ខាង​មុខ ការ​នាំ​ចេញ​អង្ករ​កម្ពុជា នឹង​កាន់តែ​មាន​ភាព​សកម្ម​ចម្រុះ និង​មានការ​ត​ភ្ជាប់​តំបន់​កាន់តែ​ខ្លាំង ជា​ពិសេស​ការ​ពង្រីក​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក​ខាងជើង និង​ទីផ្សារ​អាហ្វ្រិក ដែល​នឹង​បង្កើន​ភាព​ធន់ និង​បង្កើត​ឱកាស​កាន់តែ​ទូលំទូលាយ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន ទីផ្សារ​សហភាព​អឺរ៉ុប មាន​ចំណែក​ប្រមាណ​ត្រឹម​២៧​ភាគរយ នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា ។

លោក​បាន​បន្ត​ទៀត​ថា ដោយឡែក ទីផ្សារ​ចិន​បាន​ស្ដារ​កំណើន​ឡើង​វិញ​យ៉ាង​ខ្លាំង ដោយ​កាន់កាប់​ចំណែក​ជាង​២៨​ភាគរយ បន្ទាប់​ពី​ធ្លាក់​ចុះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បន្ថែម​ទៀត​នោះ គឺ​ទីផ្សារ​អាស៊ាន​កំពុង​កើនឡើង​ដល់​ជិត​៣៨​ភាគរយ ដោយសារ​តម្រូវការ​នៅ​ប្រទេស​ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​វៀតណាម ។

៤​ខែ​កន្លង​ទៅ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​៤៦៩.៩០៩ តោន គិត​ជា​ទឹកប្រាក់​បាន​ជាង ២៦៦ លាន​ដុល្លារ ហើយ​ស្រូវ​វិញ គឺ​បាន​ជាង​២,៦៨ លាន​តោន ដែល​មាន​តម្លៃ​ជាង ៥៧៦​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ