ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ ចាត់​ទុក​ទំនាក់ទំនង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​ចិន គឺជា​ផែនទី​ចង្អុល​ផ្លូវ​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​ទាំង​ពីរ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក ឡើង​ថា ទំនាក់ទំនង​រវាង​គណបក្ស ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​ចិន គឺជា​ផែនទី​ចង្អុល​ផ្លូវ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ការ​អនុវត្ត​របស់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​។

ការ​លើក​ឡើង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នា​ឱកាស​អនុញ្ញាត​ឱ្យ លោក លូ ហៃ​ស៊ី​ង​(Liu Haixing) រដ្ឋមន្ត្រី​នៃ​គណៈ​ទាក់ទង​ការ​បរទេស របស់​គណៈ កម្ម​ការ​កណ្តាល​នៃ​បក្ស​កុម្មុយនីស្ត​ចិន ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នា​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ប្រទេស​ចិន​។
បើ​តាម​ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ សម្ដេច​តេ​ជោ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ លោក លូ ហៃ​ស៊ី​ង បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ សម្ដេច​តេ​ជោ និង​គណៈប្រតិភូ​មក​កាន់​ប្រទេស​ចិន​នៅ​ពេល​នេះ​។

លោក បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់ សម្ដេច​តេ​ជោ ថា​គឺជា​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន​។​ឯកឧត្តម បាន​លើក​ឡើង​ថា​ប្រជាជន​ចិន​បាន​ចាត់​ទុក​សម្ដេច​តេ​ជោ គឺជា​មិត្ត​ដ៏​ល្អ​របស់​ចិន​។

លោក​បាន​រំលេច​ថា គ្រាន់តែ​ដំណឹង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ មក​កាន់​ប្រទេស​ចិន គឺ​ប្រជាជន​ចិន បាន​សម្ដែង​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​លើក​ឡើ ង​ទាក់ទង​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ក្រប​ខណ្ឌ​គណបក្ស និង​គណបក្ស នៃ​ប្រទេស​ទាំង​ពីរ​ដោយ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​នៅ​ពេល​នេះ ក៏​មានការ​ចុះហត្ថលេខា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​គណបក្ស​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ដែល លោក សង្ឃឹមថា​តាម​រយៈ MOU នេះ នឹង​កាន់តែ​ញាំ​ង​បន្ថែម​ទៀត​ឱ្យ​ទំនាក់ទំនង​រវាង​គណបក្ស​ទាំង​ពីរ​កាន់តែ​រឹង​មាំ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ ជា​ពិសេស​សម្រាប់​ការ​បណ្ដុះបណ្ដាល​ដល់​អ្នក​បន្តវេន​ជំនាន់​ក្រោយ​របស់​គណបក្ស​។

ក្នុង​ឪ​កាស​នោះ​ដែរ​សម្ដេច​តេ​ជោ ក៏​បាន​រំលេច​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០២៦​នេះ គឺជា​ខួប​៣៥ ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់ សម្ដេច​តេ​ជោ លើក​ដំបូង ដែល​សម្ដេច​បាន​ធ្វើ​ដំណើរ​មក​កាន់​សា​ធារ ណ​រដ្ឋ​ប្រជាមានិត​ចិន ហើយ​ក៏​គាប់​ជួន​ចំ​នឹង​ខួប​៣០​ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់ទំនងរ វាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​ចិន​ផង​ដែរ ដែល​នេះ​ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​ ៕